ជំនួបកំពូលជប៉ុន និងអាមេរិកក្នុងខែនេះ ផ្តោតសំខាន់បង្កើនសម្ព័ន្ធភាពដល់កម្រិតថ្មីមួយ

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកលោក នៅថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីក្រុងវ៉ាស៊ីនតោន។

មន្ត្រីរដ្ឋាភិបាលកំពុងធ្វើការរៀបចំកិច្ចប្រជុំនោះ ដើម្បីឆ្លើយតបទៅនឹងគោលបំណងរបស់លោក Ishiba ដែលចង់ជួបពិភាក្សាជាមួយលោក Trump ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅក្នុងសម័យប្រជុំរបស់សភាជាន់ទាបកាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Ishiba បាននិយាយថា លោកចង់បង្កើនសម្ព័ន្ធភាពជប៉ុន-អាមេរិកដល់កម្រិតថ្មីមួយ ដែលនឹងបម្រើផលប្រយោជន៍ជាតិរបស់ប្រទេសទាំងពីរបានល្អបំផុត។

ហើយលោកក៏មានគោលបំណងកសាងទំនុកចិត្តគ្នាទៅវិញទៅមកជាមួយលោក Trump ដើម្បីពង្រឹងទំនាក់ទំនងផងដែរ។

បន្ថែមលើនេះ លោក Ishiba ក៏នឹងសង្កត់ធ្ងន់លើតម្រូវការធ្វើការដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចំពេលប្រឈមមុខនឹងការពង្រីកឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner