ផ្លូវដែកចិនទទួលបានអ្នកដំណើរជាង ២០០លាននាក់ អំឡុងពិធីបុណ្យចូលឆ្នាំថ្មី

ប៉េកាំង ៖ ក្រុមហ៊ុន China Railway បានបញ្ជាក់កាលពីថ្ងៃសុក្រសប្តាហ៍ថា ក្នុងរយៈពេល ៤០ថ្ងៃ ផ្លូវរថភ្លើងរបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរជាង ២០០លាននាក់ ចាប់តាំងពីពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំថ្មី ជាពេលដែលប្រជាជនសម្រុកធ្វើដំណើរទៅកាន់ទីជិតឆ្ងាយចាប់ផ្តើមពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

គិតត្រឹមថ្ងៃទី៣០ ខែមករា ផ្លូវដែករបស់ប្រទេសចិន បានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ២០៦លាននាក់ នេះបើយោងតាមការអះអាងរបស់ ក្រុមហ៊ុន China Railway។ ជាមួយគ្នានេះ ការដឹកជញ្ជូនមានសុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់គួរឲ្យកត់សម្គាល់។

ក្រុមហ៊ុន China Railway បាននិយាយកាលពីដើមខែធ្នូថា ផ្លូវដែកសរុបរបស់ប្រទេសចិនមានចម្ងាយប្រតិបត្តិការលើសពី ១៦០.០០០គីឡូម៉ែត្រ ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿនលើសពី ៤៦.០០០គីឡូម៉ែត្រ។

បណ្តាញផ្លូវដែកគ្របដណ្តប់ ៩៩ភាគរយនៃទីក្រុងរបស់ចិន ដែលមានប្រជាជនជាង ២០០.០០០នាក់ ហើយបណ្តាញផ្លូវដែកល្បឿនលឿនគ្របដណ្តប់ ៩៧ភាគរយនៃទីក្រុងដែលមានប្រជាជនច្រើនជាង ៥០០.០០០នាក់។

ទន្ទឹមនេះ អាជ្ញាធរផ្លូវដែកនៅទូទាំងតំបន់ផ្សេងៗបានបង្កើនសមត្ថភាពលើផ្លូវធ្វើដំណើរដ៏ពេញនិយម សេវាស្ថានីយ៍ និងរថភ្លើងឲ្យកាន់តែប្រសើរឡើង និងបានអនុវត្តវិធានការនានា ដើម្បីផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរកាន់តែល្អឡើង៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner