ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាងប្រាំគីឡូម៉ែត្រនៅស្រុកបាធាយនឹងសម្ពោធឱ្យប្រើប្រាស់នៅដើមខែមីនា
កំពង់ចាម៖ប្រសិនជាពុំមានអ្វីប្រែប្រួលទេផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាងប្រាំគីឡូម៉ែត្រស្ថិតឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាមនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែមីនា រួមជាមួយសមិទ្ធផលនានានៅវត្តភ្នំព្រះវិហារផងដែរ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-04-40-1024x683.jpg)
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្រ្តីក្រុមការងារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥បានអញ្ជើញពិនិត្យផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែង ៥ ៥០០ ម៉ែត្រ និងសមិទ្ធផលនានានៅវត្តព្រះវិហារ នៃឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទៅ៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខ។ផ្លូវកៅស៊ូមួយខ្សែ ដែលបានស្ថាបនារួចរាល់ដោយភ្ជាប់ពីទីប្រជុំជន ឃុំតាំងក្រសាំង ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស”ក” ភូមិក្រដាស”ខ” ។
នេះជាសមិទ្ធិថ្មីរបស់ខេត្តកំពង់ចាមក្នុងចំណោមសមិទ្ធផលនានាជាច្រើនទៀតនៅដើមឆ្នាំ២០២៥ ខណៈការដ្ឋានផ្លូវជាតិលេខ៧ពីទីប្រជុំជនស្គន់មកកាន់ក្រុងកំពង់ចាមក៏កំពុងលេចចេញជារូបរាង៕
ដោយ៖លី ពៅ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-04-50-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-05-10-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-05-13-1024x695.jpg)