នគរបាលខេត្តបន្ទាយមានជ័យបន្តផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងជួយសម្រួលចរាចរណ៍ដល់សិស្សានុសិស្ស
បន្ទាយមានជ័យ៖នគរបាលខេត្តបន្ទាយមានជ័យ បានបន្តធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាប្រចាំតាមដងផ្លូវជាតិ គ្រឹះស្ថានអប់រំនានានិងបានដាក់កម្លាំងទូទាំងខេត្តជួយសម្រួលចរាចរណ៍តាមទីប្រជុំជនបញ្ចៀសការកកស្ទះ និងជួយដល់សិស្សានុសិស្សជាប្រចាំ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-07-04-1024x682.jpg)
លោកវរសេនីយ៍ត្រី ង៉ាន់ចិន្ដា ស្នងការរងទទួលផែនផែនការងារសណ្តាប់ធ្នាប់បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ថាក្នុងន័យ រួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំបផុត ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវផែនការដល់កងកម្លាំងនគរបាលគ្រប់ស្រុក/ក្រុង ឱ្យបន្តពង្រឹង បន្តចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក តាមគ្រឹះស្ថានសិក្សា និងតាមដងផ្លូវជាតិក្នុងទីប្រជុំជន។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-07-08-1024x768.jpg)
ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ ឱ្យមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានច្បាស់លាស់ ដើម្បីគេចផុតពីការល្មើសច្បាប់ ការពិន័យ និងគ្រោះថ្នាក់ជាយថាហេតុ៕
ដោយ៖ឃិន គន្ធា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-07-12-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-07-15-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-01_17-07-19-1024x768.jpg)