ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតា របស់អ្នកស្រុកអង្គរ

ភ្នំពេញ៖ អមដោយរូបថតជាច្រើនសន្លឹក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានលើកយកពិធីជាទម្លាប់
របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គតែងប្រារព្ធគឺ ពិធីឡើងមាឃ ឬឡើងអ្នកតា ។

បើតាមអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ឡើងមាឃ ឬឡើងអ្នកតាទំនៀមបុរាណរបស់អ្នកស្រុកអង្គរដែលបញ្ជាក់ពី​ការបិទបញ្ចប់វដ្តនៃរដូវកសិកម្មជាទម្លាប់រៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែ​ប្រារព្ធពិធីឡើងមាឃយ៉ាងគគ្រឹក​គគ្រេងទៅតាមលទ្ធភាពដែលអ្នកទ្រទ្រង់មាន មិនដែលខកខានឆ្នាំណាឡើយ។

ភូមិស្រុកជាច្រើនក្នុងតំបន់អង្គរបានរៀបចំពិធីនេះឡើងក្នុងថ្ងៃតែមួយ នៅកន្លែងអ្នកតាដែលពួកគាត់គោរពបូជាដូចជា ក្នុងភូមិ ទីទួលបុរាណ ប្រាង្គប្រាសាទ ឬវត្តអារាមជាដើម។

ជាលក្ខណៈរួម គឺពិធីឡើងមាឃ ឬឡើងអ្នកតាតែងប្រារព្ធធ្វើឡើងនាពេលរសៀលដូចៗគ្នា និងមានគោលបំណងតែមួយ គឺដើម្បីសុំសុខសប្បាយ សុំមានទឹកភ្លៀងគ្រប់គ្រាន់ក្នុងការធ្វើកសិកម្ម សុំឱ្យដីមានជីជាតិ​ទទួលបានភោគផលច្រើន សត្វចៀស​ផុតពីជំងឺ។ ពិសេស គឺបង្ហាញពីការបិទបញ្ចប់វដ្តនៃរដូវកសិកម្ម។ក្រៅពីលក្ខណៈ​រួម​ខាងលើ ទំនៀមបុរាណ​មួយនេះ ក៏មានលក្ខណៈខុសគ្នាខ្លះដែរទៅលើកិច្ចពិធីនិងរៀបចំគ្រឿងរណ្តាប់បូជាសំណែនដូចជា កន្លែងខ្លះធ្វើម្ហូប​អាហារចំណី​ចំណុកចម្រុះ ខ្លះធ្វើនំបញ្ចុក ខ្លះពូនភ្នំស្រូវ កន្លែងខ្លះមានលៀងមេមត់។ ឯខ្លះទៀតពុំមាននោះ​ឡើយ។ អ្វីទាំងអស់នេះ យោងទៅតាមទម្លាប់របស់ប្រជាជន ជីវភាព និងការប្រតិបត្តិពីមួយជំនាន់ទៅមួយជំនាន់។នេះជាអធិប្បាយ
នៅចុងបញ្ចប់អត្ថបទរបស់អាជ្ញាធរជាតិអប្សរា៕
ដោយ៖មុនី
រូបថត៖អាជ្ញាធរជាតិអប្សរា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner