រុស្ស៊ីព្រមានថា ផែនការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលអាមេរិក មិនអាចបន្ថយភាពតានតឹងទេ

មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ការសម្រេចចិត្តចុងក្រោយរបស់អាមេរិក ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលថ្មីរបា់ខ្លួន នឹងមិនអាចជួយកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ីនោះទេ។

រុស្ស៊ីបានអះអាងបែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធការពារមីស៊ីលថ្មីសម្រាប់សហរដ្ឋអាមេរិក។

ប្រព័ន្ធខែលការពារមីស៊ីល Iron Dome នឹងការពារប្រឆាំងនឹងការបាញ់មីស៊ីលផ្លោង និងមីស៊ីលមានល្បឿនលឿនជាងសំឡេង ឬក៏មីស៊ីលកម្រិតខ្ពស់ និងការវាយប្រហារពីលើអាកាសផ្សេងទៀត។

យ៉ាងណា ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា បាននិយាយថា គំនិតផ្តួចផ្តើមនេះ ពិតជាបានសបញ្ជាក់សារជាថ្មី អំពីភាពតានតឹង ពីព្រោះការសម្រេចចិត្តបែបនេះ ពាក់ព័ន្ធនឹងការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក។

លោកស្រីបន្ថែមថា រុស្ស៊ីចាត់ទុកសកម្មភាពនេះជាការសបញ្ជាក់ មួយ ទៀត របស់ អាមេរិក ដែលផ្ដែលផ្តោតលើការប្រែក្លាយលំហអាកាស ទៅ ជា សង្វៀន មួយ សម្រាប់ ការ ប្រឈម មុខ ដាក់ គ្នា ដោយ ប្រដាប់ អាវុធ។

បន្ថែមលើនេះ លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានព្រមានដែរថា គំនិតផ្តួចផ្តើមនេះ ក៏នឹងរារាំងកិច្ចសន្ទនាដែលមានសក្តានុពលលើការគ្រប់គ្រងអាវុធវាយលុកជាយុទ្ធសាស្ត្រផងដែរ ដោយកត់សម្គាល់ថា វិធានការនេះគឺជាសញ្ញាដំបូងនៃផែនការអស្ថិរភាពរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការអភិវឌ្ឍន៍កម្មវិធីបច្ចេកទេសយោធារបស់ខ្លួន៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner