ក្រសួងបរិស្ថានបង្ហាញពីគុណភាពខ្យល់នៅកម្ពុជាគិតជាសន្ទស្សន៍គុណភាពខ្យល់ គឺ “មធ្យម”

(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦០.៨៨ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 ។

សម្រាប់គិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index)វិញ គឺ “មធ្យម”ក្នុងនេះមានដូចជា៖
-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តរតនគិរី ខេត្តកែប និងខេត្តត្បូងឃ្មុំ
-ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ
-ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តប៉ៃលិន
-ពណ៌ទឹកក្រូចៈ ខេត្តឧត្តរមានជ័យ ខេត្តកោះកុង និងខេត្តពោធិ៍សាត់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner