ស៊ុយអែតបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងយោធាជាលើកដំបូង

ហែលស៊ិនគី ៖ ក្រសួងការពារជាតិស៊ុយអែតទើបតែបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍នេះថា ស៊ុយអែតបានបាញ់បង្ហោះផ្កាយរណបទំនាក់ទំនងយោធាជាលើកដំបូងកាលពីឆ្នាំមុន។

ក្នុងនាមជាផ្កាយរណបយោធាដំបូងបង្អស់របស់ប្រទេសស៊ុយអែតនៅក្នុងលំហ ផ្កាយរណប GNA-3 ត្រូវបានបាញ់បង្ហោះកាលពីខែសីហាឆ្នាំមុន ចេញពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប៉ុន្តែការបាញ់បង្ហោះនោះ នៅតែរក្សាការសម្ងាត់រហូតមកដល់បច្ចុប្បន្ន។

ក្រសួងការពារជាតិស៊ុយអែតបាននិយាយថា ផ្កាយរណបនេះកំពុងដំណើរការដោយកងកម្លាំងប្រដាប់អាវុធស៊ុយអែត ហើយវាបម្រើជាគម្រោងសាកល្បង និងការពិសោធន៍សម្រាប់ការបាញ់បង្ហោះផ្កាយរណបនាពេលអនាគត។

ជាក់ស្តែង ផ្កាយរណប Bifrost របស់ស៊ុយអែត និងដាណឺម៉ាក គ្រោងបាញ់បង្ហោះនៅរដូវក្តៅឆ្នាំ ២០២៥ ដើម្បីបង្ហាញពីយុទ្ធសាស្ត្រឈ្លបយកការណ៍ និងការឃ្លាំមើលពីលំហអាកាស ដោយប្រើប្រាស់ដំណើរការទិន្នន័យដែលគាំទ្រដោយបច្ចេកវិទ្យា AI។ រីឯផ្កាយរណប Heimdall ក៏គ្រោងនឹងបាញ់បង្ហោះក្នុងឆ្នាំ ២០២៧ ឬ ២០២៨ ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner