ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៣នាក់ទៀត

ហ្គាហ្សា ៖ ក្រុមអ៊ីស្លាមហាម៉ាសបានប្រគល់ចំណាប់ខ្មាំង ៣នាក់បន្ថែមទៀតដល់អ៊ីស្រាអែល ដោយនាំឱ្យចំនួនសរុបចំណាប់ខ្មាំងដែលត្រូវបានដោះលែង ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់កើនដល់ ១៣នាក់។

យោធាអ៊ីស្រាអែលក៏បានប្រកាសពីការដោះលែង ជន ស៊ីវិល អ៊ីស្រាអែល ប្រុស ទាំង បី នាក់ កាល ពី ថ្ងៃ សៅរ៍សប្តាហ៍នេះផងដែរ។

នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល ៦សប្តាហ៍ ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា ក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងចំនួន ៣៣នាក់ជាដំណាក់កាល។

ក្រុមហាម៉ាស ថ្មីៗនេះទើបតែបានដោះលែងចំណាប់ខ្មាំង ១០ នាក់ ក្នុង នោះ មាន ស្ត្រី និង មនុស្ស ចាស់។ ររីឯអ៊ីស្រាអែលវិញ បាន ដោះលែង អ្នក ទោស ប៉ាឡេស្ទីន ៤០០ នាក់ ជា ថ្នូរ នឹង ការ ដោះ លែងនេះ។

ក្រៅ ពី កិច្ច ព្រម ព្រៀង នេះ ក្រុម ហាម៉ាស បាន ដោះលែង ចំណាប់ ខ្មាំង ថៃ ៥នាក់ កាល ពី ថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះផងដែរ។ ហើយក្រុមនេះក៏គ្រោងនឹងដោះលែងចំណាប់ខ្មាំង ២០នាក់ដែលនៅសល់ក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner