បេសសកជនលោក Trump ៖ អាមេរិកនឹងដាក់សម្ពាធលើរុស្ស៊ី និងអ៊ុយក្រែន ឲ្យបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ ប្រេសិតពិសេសទទួលបន្ទុកសង្គ្រាមអ៊ុយក្រែន លោក Keith Kellogg បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងដាក់សម្ពាធលើទីក្រុងមូស្គូ និងទីក្រុងគៀវ ដើម្បីសម្រួលដល់ការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន។
លោក Keith Kellogg បានប្រាប់សារព័ត៌មាន Fox News យ៉ាងដូច្នេះថា ការដាក់សម្ពាធ គឺជាមធ្យោបាយដែលយើងកំពុងសម្លឹងមើល… ហើយយើងមិនត្រឹមតែដាក់ចំពោះជនជាតិរុស្សី និងការលើកទឹកចិត្តប៉ុណ្ណោះទេ ថែមទាំងចំពោះអ៊ុយក្រែនទៀតផង។
លោក Kellogg បន្តថា យើងនឹងផ្តល់ឱ្យពួកគេនូវការលើកទឹកចិត្ត និងសម្ពាធផងដែរ។ ធ្វើបែបនេះនឹងផ្តល់ឱកាសឱ្យលោកប្រធានាធិបតី Trump នូវអានុភាពដើម្បីបញ្ចប់សង្គ្រាម ហើយនោះជាអ្វីដែលយើងកំពុងធ្វើ។
លោក Kellogg បានសង្កត់ធ្ងន់ថា មនុស្សភាគច្រើនគួរតែរីករាយនៅក្នុងការពិត ដែលថា លោក Trump បានដឹងយ៉ាងច្បាស់ពីអ្វីដែលគាត់កំពុងធ្វើ… គាត់ដឹងពីកន្លែងដែលត្រូវដាក់សម្ពាធ និងកន្លែងដែលមិនត្រូវដាក់សម្ពាធ ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺថាគាត់នឹងបង្កើតឥទ្ធិពល និងអានុភាព ទាំងជាមួយជនជាតិអ៊ុយក្រែន និងជនជាតិរុស្សី៕
ប្រភព ៖ Tass ប្រែសម្រួល៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-20-39-1024x662.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-20-37-1024x694.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-20-40-1024x682.jpg)