ហានិភ័យទឹកជំនន់បង្ខំអូស្ត្រាលីជំរុញប្រជាជនឲ្យភៀសខ្លួនជាបន្ទាន់

កង់បេរ៉ា ៖ ការព្រមានពីគ្រាអាសន្នត្រូវបានចេញ ហើយអ្នកស្រុកក៏ត្រូវបានជំរុញឱ្យពិចារណាពីការជម្លៀសខ្លួន ចំពេលមានគ្រោះទឹកជំនន់នៅភាគឦសានប្រទេសអូស្ត្រាលី។

ការព្រមានអំពីអាកាសធាតុអាក្រក់ ដែលចេញដោយការិយាល័យឧតុនិយមអូស្ត្រាលី (BoM) កាលពីថ្ងៃសៅរ៍ បាននិយាយថា ទីប្រជុំជននៅតាមបណ្តោយឆ្នេរសមុទ្រប្រវែង ២៧០គីឡូម៉ែត្ររវាងទីក្រុង Townsville និងទីក្រុង Babinda ភាគខាងជើង អាចរងផលប៉ះពាល់ពីទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិត។

អ្នកស្រុកនៅតំបន់ភាគខាងជើងឆ្ងាយនៃរដ្ឋ Queensland កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ត្រូវបានណែនាំឱ្យត្រៀមខ្លួន សម្រាប់គ្រោះទឹកជំនន់ភ្លាមៗ ដែលអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងប៉ុន្មានថ្ងៃ។

ផ្នែកខ្លះនៃទីក្រុង Townsville ដែលជាទីក្រុងធំជាងគេនៅក្នុងតំបន់រងផលប៉ះពាល់ បានទទួលទឹកភ្លៀងមានកម្ពស់ ៣.៥សង់ទីម៉ែត្រ ក្នុងរយៈពេល ១៨ម៉ោងគិតត្រឹមព្រឹកថ្ងៃសៅរ៍ ដោយអាជ្ញាធរបានព្រមានបន្ថែមទៀតថា ភ្លៀងធ្លាក់នឹងមកដល់បន្ថែមទៀត។

ស្នងការរងនៃអ្នកសម្របសម្រួលគ្រោះមហន្តរាយរដ្ឋ Shane Chelepy បាននិយាយកាលពីថ្ងៃសៅរ៍ថា សេវាសង្គ្រោះបន្ទាន់បានឆ្លើយតបទៅនឹងការហៅទូរស័ព្ទជាង ៣០០លើក សម្រាប់ការស្នើសុំជំនួយពេញមួយយប់ ដែលក្នុងនោះ ២២៣លើក ស្ថិតនៅទីក្រុង Townsville។ ទន្ទឹមនេះ មមជ្ឈមណ្ឌលភៀសខ្លួន មួយ ត្រូវ បាន បើក ដោយ អាជ្ញាធរ និងកនិងកំពុងស្វែងរកលទ្ធភាពពង្រីកបន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner