ក្រសួងបរិស្ថានបង្ហាញពីគុណភាពខ្យល់នៅកម្ពុជាចាប់ពីល្ងាចថ្ងៃទី២ ដល់ព្រឹកថ្ងៃទី៣ ខែកុម្ភ: គឺ”មធ្យម”
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”។
ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មាន ខេត្តស្វាយរៀង
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ
ពណ៌លឿង ៖ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តតាកែវ ខេត្តមណ្ឌលគីរី ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ
ពណ៌ទឹកក្រូច ៖ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ
ពណ៌ក្រហម ៖ ខេត្តពោធិ៍សាត់ ៕
ដោយ ៖ ង៉ាន់ ទិត្យ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-38-02-1024x768.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-37-58-721x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-38-01-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-37-59-724x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-37-57-724x1024.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_08-37-56-724x1024.jpg)