ត្រាំ ៖ Musk មិនអាចធ្វើអ្វី តាមចិត្តឯងទេ
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោក Elon Musk មិនអាចចាត់វិធានការ ដោយគ្មាន «ការយល់ព្រមរបស់យើង» នោះទេ។
លោក Donald Trump បាននិយាយថា ទីប្រឹក្សាជិតស្និទ្ធ ដ៏ចម្រូងចម្រាស និងមានអំណាចរបស់លោក គឺ លោក Elon Musk មិនអាចធ្វើការសម្រេចចិត្ត ដោយខ្លួនឯង បានទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមាន ថា «យើងនឹងផ្តល់ការយល់ព្រម ទៅគាត់ នៅកន្លែងដែលសមរម្យ តែ កន្លែងណា មិនសមរម្យ យើងនឹងមិនធ្វើទេ»។ លោក Trump បានបន្ថែមថា «កន្លែងដែលមាន ជម្លោះ យើងនឹងមិនអនុញ្ញាតឱ្យគាត់ ចូលទៅជិតវាទេ»។
ការលើកឡើងរបស់ លោក Trump បន្ទាប់ពីលោក Musk បានប្រកាសថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ USAID នឹងត្រូវបិទ។ ក្រុមការងាររបស់លោក Musk ក៏ត្រូវបានផ្តល់សិទ្ធិ ចូលប្រើប្រព័ន្ធទូទាត់ ដែលមានភាពរសើបខ្លាំង នៅក្រសួងរតនាគារសហរដ្ឋអាមេរិក ផងដែរ ដែលបង្កឱ្យមានការជូនដំណឹងអំពី «ការជ្រៀតជ្រែក ក្រោមហេតុផលនយោបាយ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_09-47-49-1024x587.jpg)