មន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង បានស្ថិតក្នុងចំណោមថប់ហ្វាយ (Top Five) ដែលជាមន្ទីរពេទ្យស្អាតជាងគេទូទាំងប្រទេស

អត្ថបទដោយ៖
នុត នាង

(ខេត្តព្រៃវែង)៖ មន្ទីរពេទ្យបង្អែកស្រុកពារាំង ស្ថិតនៅភូមិស្នាយពល ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង គឺជាមន្ទីរពេទ្យមួយដែលកំពុងតែមានការចាប់អារម្មណ៍ ហើយក៏ត្រូវបានគណៈកម្មការ វាយតម្លៃថាជា មន្ទីរពេទ្យដែលមានសោភ័ណ្ឌភាព អនាម័យ របៀបរៀបរយ សេវាល្អ ស្អាត ជាងគេទូទាំងប្រទេស ដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង (Top Five) ។

លោកវេជ្ជបណ្ឌិត អ៊ុ សារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង បានឲ្យដឹងថាកាលពីឆ្នាំ ២០១៩ មន្ទីរពេទ្យបង្អែកស្រុកពារាំងទទួលបានចំណាត់ថ្នាក់ ៣ ទូទាំងប្រទេស ដែលជាមន្ទីរពេទ្យល្អស្អាតមានរបៀបរៀបរយអនាម័យល្អជាងគេ ម្ដងរួចនោះមកហើយ។  ហើយនៅក្នុងឆ្នាំនេះផងដែរ មន្ទីរពេទ្យបង្អែករបស់លោកក៏បានឈានទៅដល់ការវាយតម្លៃថា ជាមន្ទីរពេទ្យបង្អែកដែលមានអនាម័យ សោភ័ណភាព របៀបប្រៀបរយ សេវាល្អ ស្អាតដែលបានឈានទៅដល់ចំណាប់ថ្នាក់ខ្ពស់គឺ(Top Five) ទូទាំងប្រទេស។

លោកបានបន្តថា នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះមានបុគ្គលិកចំនួន ៥៧នាក់ ស្រី ២៩នាក់ បុគ្គិលិកជួល ៨ នាក់ ស្រី ២ នាក់ កម្មករចំនួន១៣ នាក់ ស្រី ៩នាក់។

លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមទៀតថា ដំណើរការដែលឈានទៅដល់មន្ទីរពេទ្យបង្អែក បានទៅក្នុងចំណាប់ថ្នាក់ខ្ពស់ ក្នុងចំណោមមន្ទីរពេទ្យដែលមានសោភណ្ឌភាព របៀបរៀបរយ អនាម័យ សេវាល្អ ស្អាតនេះ គឺកើតចេញពីកត្តាសាមគ្គីភាព រវាងបុគ្គលិកពេទ្យទាំងអស់បានសហគ្នាបានយ៉ាងល្អ ហើយជាពិសេសទៀតនោះដោយបានការជ្រុំជ្រែងពីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកបណ្ឌិត សេង បញ្ញាឬទ្ធិប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាលោក ចេម ប្រា អភិបាលស្រុកពារាំង បានខិតខំយកចិត្តទុកដាក់ជំរុញ ណែនាំធ្វើយ៉ាងណាដើម្បីឲ្យមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះឈានទៅដល់ មន្ទីរពេទ្យដែលមានរបៀបរៀបរយអនាម័យ សេវាល្អ ជាប់ដំណត់ថ្នាក់មន្ទីរពេទ្យបង្អែកដែលស្អាតជាងគេទូទាំងប្រទេស៕

ដោយ ៖ នុត នាង

ads banner