កិច្ចប្រជុំពិភាក្សាការងារ រវាងអង្គភាពគ្រប់គ្រងគម្រោងផ្គត់ផ្គង់ទឹកស្អាតរបស់ក្រសួង និងរដ្ឋាករទឹកបាត់ដំបង
បាត់ដំបង៖ កិច្ចប្រជុំមួយបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែកុម្ភៈរវាងអង្គភាពគ្រប់គ្រងគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយអគ្គនាយកដ្ឋានរដ្ឋាករទឹកខេត្តបាត់ដំបងនៅសាលប្រជុំរដ្ឋាករទឹកខេត្តបាត់ដំបង។
ក្នុងកិច្ចប្រជុំដែលមានវត្តមានឯកឧត្តម ហ៊ុល ប៊ុណ្ណារិទ្ធ អនុរដ្ឋលេខាធិការនិងជានាយកគ្រប់គ្រងគ ម្រោងឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង ជាប្រធានក្រុមការងារគម្រោង (PST)លោក សុខ ពុធពណ្ណរាយ ជាមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងជាអ្នកសម្របសម្រួលការអនុវត្តគម្រោងព្រមទាំងមន្រ្តីពាក់ព័ន្ធបានផ្តោតលើការងារសំខាន់ៗទាក់ទងនឹងការរៀបចំមានកិច្ចប្រជុំពិភាក្សាក្នុងការផលិតកញ្ចប់ព័ត៌មានសម្រាប់អតិថិជន និង កិច្ចប្រជុំជាមួយអាជ្ញាធរក្រុងបាត់ដំបង ដើម្បីជូនដំណឹងស្តីពីការអនុវត្តគម្រោងសកម្មភាព និងដើម្បីស្នើសុំការសហការក្នុងការជ្រើសរើសអ្នកសម្របសម្រួលសហគមន៍នៅក្រុង-ខេត្តបាត់ដំបង។
សូមជម្រាបថា ក្នុងក្របខ័ណ្ឌ នៃគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានសម្បទារបស់ធនា
គារពិភពលោក និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារពិភពលោក បានធ្វើការជ្រើសរើសរដ្ឋាករទឹកបាត់ដំបង ដើម្បីអនុវត្តការងារក្នុង « ការចូលរួមរបស់អតិថិជន » សម្រាប់ឆ្នាំ២០២៥។
តាមការធ្វើបទបង្ហាញពីអ្នកសម្របសម្រួលនៃការអនុវត្តគម្រោងខាងលើបានបង្ហាញថា ការអនុវត្តគម្រោងការចូលរួមពីអតិថិជនក្នុងក្របខ័ណ្ឌជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងក្រុង-ខេត្តបាត់ដំបង ត្រូវបានចែកចេញជា៣ដំណាក់កាល។ក្នុងនោះដំណាក់កាលទី១.ការត្រៀមនិងអភិវឌ្ឍសមត្ថភាពពីខែមករាដល់ខែមីនាដំណាក់កាលទី២.ការអនុវត្តសកម្មភាពគម្រោងដោយមានការចូលរួមពីប្រជាពលរដ្ឋនិងភាគីពាក៎ព័ន្ធនានាពីខែមេសាដល់ខែកក្កដា និងដំណាក់កាលទី៣.ការអនុវត្តតាមដានវាយតម្លៃ និង ដកស្រង់បទពិសោធន៍សម្រាប់អនាគត ពីខែសីហាដល់ខែធ្នូ តាមរយៈ ការអនុវត្តនផែនការសកម្មភាពរួម៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_14-35-38-1024x598.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_14-35-28-1024x570.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-04_14-35-29-1024x602.jpg)
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.