សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញធ្វើទស្សនកិច្ច នៅរោងចក្រ NCX

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនា ខ្សែច្រវាក់ផលិតកម្ម រោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមជម្រាបថា ចាប់តាំងពីការបោះទុនវិនិយោគ លើការផលិតគ្រឿងបំណែក និងដំឡើងម៉ូតូ Honda ពីឆ្នាំ ១៩៩៩ រហូតមកទល់ពេលនេះ ក្រុមហ៊ុន NCX តែងតែប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ក្រុមហ៊ុន NCX បានផ្តោតសំខាន់លើ៖ ១. ស្តង់ដារបច្ចេកទេស និងគុណភាព, ២. ល័ក្ខខ័ណ្ឌការងារ, ៣. សុវត្ថិភាព និងអនាម័យ និង ៤. បរិស្ថានកន្លែងធ្វើការ ជាដើម។

ជារួម ក្រុមហ៊ុន NCX បានប្រើប្រាស់បុគ្គលិក កម្មករខ្មែរ នៅគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ដោយបានអនុវត្តន៍ទៅតាមស្តង់ដាររបស់ Honda យ៉ាងត្រឹមត្រូវ ព្រមទាំងមានកម្មវិធីបង្កើនជំនាញ ដល់បុគ្គលិក កម្មករ ស្របតាមបរិបទ នៃការវិវឌ្ឍ នៃបច្ចេកវិទ្យា និងសម័យកាល ឌីជីថល។

ទន្ទឹមនឹងការផលិតគ្រឿងបំណែកម៉ូតូ បម្រើឱ្យការដំឡើងក្នុងស្រុក ក្រុមហ៊ុន NCX ក៏បាននាំ ចេញគ្រឿងបំណែកមួយចំនួនទៅក្រៅប្រទេសផងដែរ ដូចជា៖ ទៅកាន់ប្រទេសថៃ ជាដើម ។

រីឯលក្ខខ័ណ្ឌការងារ គឺអនុវត្តន៍ទៅតាមច្បាប់ការងារ និងរក្សាបានបរិយាកាសការងារល្អ រួមទាំងសុវត្ថិភាព ការងារ និងអនាម័យ សំដៅធានានូវសុខភាព របស់បុគ្គលិក កម្មករ បានល្អប្រសើរ ។

ចំពោះប្រាក់បៀវត្ស ក៏មានលក្ខណៈសមរម្យ ស្របតាមស្ថានភាពសេដ្ឋកិច្ច និងការរស់នៅ ប្រចាំ ថ្ងៃផងដែរ ។ លើសពីនេះ រោងចក្រ មានរៀបចំ កន្លែងចម្រោះទឹកកខ្វក់ ឱ្យទៅជាទឹកស្អាត មុនបង្ហូរចេញទៅលូសាធារណៈ ដើម្បីចូលរួមការពារបរិស្ថានឱ្យបានល្អ ស្របតាមទិសដៅ និង គោលនយោបាយ របស់រាជំរដ្ឋាភិបាល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner