ក្រុមហាម៉ាស់ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីចរចាបទឈប់បាញ់ដំណាក់កាលទី២
អត្ថបទដោយ៖
ឈឹម ទីណា
ហ្គាហ្សា ៖ ប្រភពពីការិយាល័យនយោបាយនៃក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហាម៉ាស់បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល នៅក្នុងដំណាក់កាលទីពីរនៃបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស ជាថ្នូរនឹងការដោះដូរចំណាប់ខ្មាំង។
ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ក្រុមហាម៉ាស់បានបំពេញលក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀង ហើយបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចាដោយប្រយោលជាមួយអ៊ីស្រាអែល សំដៅបញ្ចប់ដំណាក់កាលទីពីរដែលមានគោលបំណងបន្ធូរបន្ថយការឈឺចាប់របស់ប្រជាជន។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ១៩ ខែមករា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងចំនួន ១៨នាក់ ជាថ្នូរនឹងការដោះលែងអ្នកទោសជនជាតិប៉ាឡេស្ទីនរាប់រយនាក់ចេញពីពន្ធនាគាររបស់អ៊ីស្រាអែល៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-23-26-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-23-27-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_11-23-27-1024x682.jpg)
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។