សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត និង ក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ ថ្មីៗនេះ បានដំ ណើរការយ៉ាងល្អប្រសើរ

អត្ថបទដោយ៖
Kien Sereyvuth

 សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋម ន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានក្រុមការ ងារចុះជួយខេត្តបាត់ដំបង បានថ្លែងវាយតម្លៃខ្ពស់ពីកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្តនិងជ្រើសរើសក្រុមប្រឹក្សា ស្រុក ក្រុង ខណ្ឌ កាលពីថ្ងៃអាទិត្យទី២៦ខែឧសភា កន្លងទៅនៅទូទាំងប្រទេស បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរគឺអត់មានបញ្ហាអ្វីកើតឡើងនោះទេ។

      ការថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធសមិទ្ធផលនានា នៅក្នុងវត្តហ្លួងផែង (លួងផែង) ស្ថិតនៅក្នុងភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្ត បាត់ដំបង នៅព្រឹកថ្ងៃទី០២ខែមិថុនា២០១៩នេះ ដែលមានតម្លៃសរុបប្រមាណ ០៨ម៉ឺនដុល្លារ ដែលក្នុងនោះមានស្រះទឹកនិងសមិទ្ធផលនានាជាច្រើនទៀត នៅក្នុងវត្តនេះ។

      សម្តេចបានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ស្រុក ក្រុង ខណ្ឌ កន្លងទៅនេះ គឺជសជោគជ័យថ្មីបន្ថែមទៀត ហើយក៏ជា
ផ្នែកមួយនៃការអភិវឌ្ឍន៍ និងបន្តអភិវឌ្ឍន៍នូវលទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងប្រទេសកម្ពុជាយើង។សម្តេចក្រឡាហោមបានគូសបញ្ជាក់បន្ថែម
និងបានធ្វើកាពន្យល់ថា៖ ក្រុមប្រឹក្សា ខាងលើនេះគឺជាអង្គការ ដែលមានតួនាទីសំខាន់ដើម្បីធ្វើសេចក្តីសម្រេចលើបញ្ហាទាំងឡាយណាដែលច្បាប់បាន
តម្រូវនិងកំណត់ឲ្យធ្វើ។ សម្រាប់ដើម្បីផលប្រយោ ជន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបសខ្លួន។ចំណុ ចសំខាន់ទី២ ក្រុមប្រឹក្សានេះ និងជ្រើសរើសយកនូវកិច្ចការទាំងឡាយណា ដែលច្បាប់មិនបានចង្អុ លជាក់លាក់ ក្នុងនោះក្រុមប្រឹក្សានេះនិងរើសយកមកដោះស្រាយក្នុងមូលដ្ឋានជាក់ស្តែងរបស់ខ្លួន។
ដោយការទទួលខុសត្រូវចំពោះមុខជាមួយប្រជាពលរដ្ឋខ្លួនផ្ទាល់។

     សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ក្រុមប្រឹក្សានេះ គឺមានតួនាទីសំខាន់ណាស់ ព្រមទាំង ការតែងតាំងមន្ត្រី-តែងតាំងបុគ្គលិកនិងការជ្រើសរើសក្របខណ្ឌ ទៀតផង។
     សម្តេចក៏បានធ្វើការពន្យល់បកស្រាយទៀតថា ៖ការគ្រប់គ្រងបែបនេះ គឺជាការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។ គឺទាំងអស់គ្នាមានភារកិច្ចក្នុងការទទួលខុសត្រូវ។ រីឯខាងលើ គឺធ្វើតែការងារធំៗ សមនរាប់ប្រទេសជាតិ។ចំពោះកិច្ចការ ការងារនៅ
មូលដ្ឋានផ្ទាល់ និងជាមួយគណៈអភិបាល (មិនថាថ្នាក់ស្រុក ក្រុង-ខណ្ឌ ឬ ថ្នាក់រាជធានី-ខេត្ត) គឺគេមានតួនាទីក្នុងការធ្វើកិច្ចការនិងសម្រេចកិច្ចការទាំ
ងនេះ ជាសមូហភាព។ហើយការធ្វើបែបនេះ គីដើ ម្បីធ្វើការសម្រេចចិត្តទាំងអស់គ្នា និង ការពារផល ប្រយោជន័ប្រជាជននិងជួយលើកស្ទួយជីវភាពប្រ ជាជនយើង។ ហើយនេះក៏ជារបត់នៃបទពិសោធន័ជាអន្តរជាតិ ដែលបណ្តាប្រទេសនានា បានធ្វើបែបនេះនិងទទួលបានភាពជោគជ័យ។

     នៅក្នុងឱកាសនេះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅពេលមានបញ្ហាប្រឈមនិងការលំបាក ដែលត្រូវរត់រកឲ្យក្រុមការ ជួយ ត្រូវស្វែងរកប្រធានក្រុមងារចុះជួយមូលដ្ឋានរបស់ខ្លួន ទាំងក្រុមការងាបក្សរបស់គណបក្សប្រ ជាជន ទាំងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខ្លួនផ្ទាល់ ដើម្បីរាយការណ៍ឲ្យក្រុមការងារនេះជួយអន្តរាគមន៍និងជួយដោះបញ្ហាប្រឈមនានា ដែល បំរើផលប្រយោជន៍រួម និងជីវភាពផ្ទាល់ខ្លួនចាំបាច់របស់បងប្អូន។ក្នុងនោះផងដែរសម្តេចក្រឡាហោម ក៏បានរួមចំណែកជួយដល់វត្ត ក្នុងការចេញសងថ្លៃ
ជំពាក់ជាងនកងសំណង់ដែលមានតម្លៃសរុប ប្រ មាណ ០៥ពាន់ ៨៣០ដុល្លារ ផងដែរ។ ផ្តល់តាម រយៈប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកថ្មគោល ខេត្តបាត់ដំបង និង ក្រុមការងារចុះជួយមូលដ្ឋានផ្ទាល់ទីនោះផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner