ការអភិវឌ្ឍក្រុងកំពត ធ្វើឱ្យប្រជាពលរដ្ឋរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ
កំពត៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី៥ ខែកុម្ភៈបានអញ្ជើញបើកការដ្ឋានជួសជុល និងអ៊ុតកៅស៊ូ អេស៊ី នៅវិថីប្របមាត់ព្រែកកំពង់បាយ ចាប់ពីចំណុចគល់ស្ពានថ្មីរហូតដល់រូបសំណាកត្រីផ្សោត និងវិថីកាត់ទទឹង ផ្លូវមាត់ព្រែកជាច្រើនខ្សែទៀត។នេះជាសមិទ្ធផលថ្មីមួយទៀតនៅក្រុងកំពត ដែលកំពុងទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ។
ខណៈគ្រឿងចក្របានបន្លឺសំឡេង ជាមួយផ្សែងកខ្មួលខ្មាញ់ដែលបញ្ជាក់ថា ការដ្ឋានកំពុងដំណើរកា ប្រជាពលរដ្ឋដែលជាអាជីវករ ម្ចាស់អាហារដ្ឋាន និងផ្ទះសំណាក់ក្នុងក្រុងកំពតដែលទទួលផលពីការកែលម្អហេដ្ឋារចនាសម័្ពន្ធផ្លូវដែលេដ្ឋបាលខេត្តកំពតកំពុងអនុវត្ត បានសម្តែងនូវការពេញចិត្ត និងការគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ឯកឧត្តមអភិបាលខេត្តកំពត ដែលបានខិតខំអភិវឌ្ឍខេត្តជាបន្តបន្ទាប់។
បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត នៅពេលខាងមុខដ៏ខ្លីនេះ សមិទ្ធផលជាច្រើនរបស់ខេត្តកំពត និងលេចចេញរូបរាងជាបន្តបន្ទាប់ ពិសេសហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ខណៈដែលផ្លូវដែកកំពុងតែសកម្មនៅក្នុងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរ ក្នុងនេះ ខេត្តកំពត-ភ្នំពេញ និងកំពត-កំពង់សោម ៕
ដោយ៖ សិលា សារិន