ក្នុងរយៈពេល ១ថ្ងៃទី៦ កុម្ភៈនេះ មានភ្ញៀវបរទេសជាង ២ពាន់​នាក់ ចូលមកកម្សាន្តនៅកម្ពុជា តាមនាវាទេសចរ ណ៍បរទេស ២គ្រឿង

(ភ្នំពេញ)៖ នាវាទេសចរណ៍បរទេសចំនួន ២គ្រឿង បានចូលចត​នៅកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃនេះ ដែលបាន​នាំភ្ញៀវទេសចរណ៍បរទេសសរុបចំនួន ២ពាន់ ១៧២នាក់ ក្នុងបំណងចូលមកទស្សនាប្រទេសកម្ពុជា ។

យោងតាមការផ្សាយនៅផេកហ្វេសប៊ុកផ្លូវការរបស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ដែល​បានដឹកភ្ញៀវទេសចរណ៍ចូលមកទស្សនានៅកម្ពុជារួមាម នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA និងនាវាទេសចរណ៍ឈ្មោះ NOORDAM សញ្ជាតិ NETHERLAND ។

សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា នាវាទេសចរណ៍ ZHAO SHANG YI DUN មាននាវិកសរុបចំ នួន ៣៥០នាក់ មាន ១សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២៦៣នាក់ មាន ២១សញ្ជាតិ ដែលក្នុងនោះមានសញ្ជាតិជប៉ុនចំនួន ១៦៦នាក់ ច្រើនជាងគេ ។ នាវានេះ មានប្រវែងបណ្តោយ ២២៨.៣០ម៉ែត្រ, ប្រវែងទទឹង ២៨.៨០ម៉ែត្រ និងជម្រៅ ៦.៦៥ម៉ែត្រ ។ នាវានេះ បានចូលចតនៅវេលាម៉ោង ៨:៥០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីបានចេញដំណើរពីប្រទេសថៃ និងត្រូវចាកចេញពីកម្ពុជាវិញ នៅម៉ោង ២២:០០នាទី ថ្ងៃដដែលទៅប្រទេសវៀតណាម ។

ដោយឡែក នាវាទេសចរណ៍ឈ្មោះ NOORDAM មាននាវិក​សរុប​ចំនួន ៧៨៥នាក់ មាន ៣៩សញ្ជាតិ និងមានភ្ញៀវ​ទេសចរ​ណ៍​សរុបចំនួន ១ពាន់ ៩០៩នាក់ មាន ៤២សញ្ជាតិ ដែលក្នុង​នោះ​មានសញ្ជាតិអាមរិកចំនួន ៩២៥នាក់ ច្រើនជាងគេ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នាវានេះ មានប្រវែងបណ្តោយ ២៨៥.៤៣ម៉ែត្រ, ប្រវែងទទឹង ៣២.២៥ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ ។ នាវា NOORDAM បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៧:៣០នាទី នៅថ្ងៃនេះ បន្ទាប់ពីបានចេញពីប្រទេសថៃ និងត្រូវចាកចេញពីកម្ពុជាវិញ នៅម៉ោង ២២:០០នាទី ថ្ងៃដដែលទៅប្រទេសវៀតណាម ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner