ពលរដ្ឋមានដីឡូតិ៍នៅតំបន់ 7NG ក្នុងប្លុក B2 រងប៉ះពាល់​ដោយគម្រោងផ្លូវ ៦០ម៉ែត្រ សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់

(ភ្នំពេញ)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល​ខេត្តកណ្តាល បានអំពាវដល់ប្រជាពលរដ្ឋដែលមាន​ដីឡូតិ៍​នៅតំបន់ 7NG ក្នុងប្លុកB2 រងប៉ះពាល់ដោយគម្រោងផ្លូវ ៦០ម៉ែត្រ សូមយកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីដោះដូរដីឡូតិ៍ថ្មី នៅទីតាំងផ្ទាល់ចាប់ពីថ្ងៃនេះ​រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចុះ​ពិនិត្យ​ទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន ២១៥ឡូតិ៍ ស្ថិតនៅ​តំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ ដោយមានការអញ្ជើញ​ចូលពីលោអភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា៖ ប្រជាពលរដ្ឋ ដែលបានទិញ​ដីឡូតិ៍ពី​ក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោង ផ្លូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធ​ទាំងអស់ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍​របស់​ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀប​ចំ​ផ្លាស់ប្តូរជូនដល់បងប្អូនប្រជាពលរដ្ឋ នូវទីតាំងដីឡូតិ៍ថ្មីទាំង ២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner