អ៊ីស្រាអែលដកខ្លួនចេញពីស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ហ៊្សេរុយសាឡឹម ៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa’ar បានជូនដំណឹងដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ីស្រាអែលនឹងដកខ្លួនចេញពីអង្គការអន្តរជាតិមួយនេះ។
ចំណាត់ការរបស់អ៊ីស្រាអែលនេះ បាន កើត ឡើង ពីរ ថ្ងៃ បន្ទាប់ ពី ប្រធានាធិបតី អាមេរិក លោក Donald Trump បានបានប្រកាសដកសហរដ្ឋអាមេរិកចេញ ពី ស្ថាប័ន សិទ្ធិ មនុស្ស កំពូល របស់ អង្គការ សហប្រជាជាតិ។
លោក Sa’ar បានសរសេរលិខិតផ្ញើទៅកាន់ប្រធាន UNHRC លោក Jurg Lauber ថា ការសម្រេចចិត្តនេះ ធ្វើឡើងដោយមើលឃើញពីភាពលំអៀងស្ថាប័នដែលកំពុងបន្ត និងមិនឈប់ប្រឆាំងអ៊ីស្រាអែល នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានបន្តចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៦។
លោក Sa’ar បាន អះអាង ថា អ៊ីសអ៊ីស្រាអែលត្រូវទទួលរងដំណោះស្រាយ ថ្កោលទោស ជាង ២០ភាគរយ ដែល ធ្លាប់ បាន អនុម័ត ក្នុង ក្រុម ប្រឹក្សា នេះ ពោលគឺច្រើនជាង ការ ប្រឆាំង នឹង ប្រទេស អ៊ីរ៉ង់ គុយបា កូរ៉េខាងជើង និង វេណេស៊ុយអេឡា ដែល រួម បញ្ចូល គ្នា។
លោកបន្ថែមថា ចាប់តាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣មក ក្រុមប្រឹក្សាបានប្រើគ្រប់វេទិការ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងការប្រមាថប្រឆាំងនឹងអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះ បានបង្ហោះសារនៅលើបណ្តេញសង្គម X ថា ការចូលរួមជាមួយការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកប្រធានាធិបតី Trump អ៊ីស្រាអែលនឹងលែងអត់ធ្មត់ ចំពោះអំពើជ្រុលនិយមរបស់ក្រុមប្រឹក្សានេះទៀតហើយ៕
ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា