មគ្គុទេ្ទសក៍ទេសចរ និងទេសចរបរទេស រីករាយចំពោះប្រព័ន្ធលក់សំបុត្រថ្មីចូលទស្សនារមណីយដ្ឋានអង្គរ
សៀមរាប៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរតាមប្រព័ន្ធឌីជីថលចាប់ពីថ្ងៃទី៣០ ខែមករាកន្លងទៅនេះ មគ្គុទេ្ទសក៍ទេសចរ និងទេសចរបរទេសបាន បង្ហាញនូវទឹកចិត្តរីករាយ ពីព្រោះទម្រង់ថ្មីនេះ បង្កភាពងាយស្រួល និងចំណេញពេលវេលាដល់ដំណើរកម្សាន្ត។
លោក ជ្រុន គឹមសេង ប្រធានសមាគមមគ្គុទេ្ទសក៍ទេសចរណ៍កម្ពុជា បានបង្ហាញនូវការពេញចិត្តថា ការដាក់ឱ្យអនុវត្តនូវថ្នាលឌីជីថលរបស់គ្រឹះស្ថានអង្គរ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនដល់ភ្ញៀវទេសចរអន្តរជាតិ ។ទាក់ទាញទេសចរបរទេស ។ពោលគឺបង្កភាពងាយស្រួលដល់ភ្ញៀវនិងចំណេញពេលវេលាដល់ដំណើរកម្សាន្ត។
សូមជម្រាបថា ទម្រង់នៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររួមមាន ៖ ទិញសំបុត្រនៅតាមបញ្ជរគ្រឹះស្ថានអង្គរ, ទិញតាមប្រព័ន្ធអនឡាញ និងអេប(APP) របស់គ្រឹះស្ថានអង្គរ និងទិញតាមម៉ាស៊ីនស្វ័យប្រវត្ដិដែលដាក់នៅទីតាំងរមណីយដ្ឋាន ។
យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ស្ដីពីទិន្ន័យនៃការលក់សំបុត្រក្នុងខែមករាកន្លងទៅបានបង្ហាញថា ភ្ញៀវទេសចរទិញបណ្ណតាមបញ្ជរលក់សំបុត្រមានចំនួនជាង១០ម៉ឺននាក់ស្មើនឹងជាង៧៤ភាគរយ ,ភ្ញៀវទេសចរទិញសំបុត្រតាមម៉ាស៊ីនស្វ័យប្រវត្ដិជាង២ពាន់នាក់ ដែលស្មើជាងមួយភាគរយ ,ភ្ញៀវទេសចរទិញសំបុត្រតាមអនឡាញជាង២ ៦០០នាក់ ស្មើជិត២០ភាគរយនិងទិញសំបុត្រតាមម៉ូបាលអេបជាង៨ ០០០ពនាក់ ដែលស្មើនឹងជាង៥ភាគរយ ខណៈដែលភ្ញៀវទេសចរទិញបណ្ណមិនប្រើរូបថតមានជាង៦៤ ០០០នាក់ និងមិនប្រើរូបថតមានជាង២២ ០០០នាក់ ។
ចំពោះទម្រង់លក់ ទិញ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងការផ្តល់បទសម្ភាសនៅដើមខែកុម្ភៈនេះ បានបង្ហាញនូវស្នាមញញឹម ខណៈបានឃើញកម្ពុជាមានការអភិវឌ្ឍផ្នែកវិស័យទេសចរ ពិសេសការលក់សំបុត្រដោយប្រព័ន្ធឌីជីថល ។ការលក់សំបុត្របែបនេះ ចំណេញពេលវេលាច្រើននិងលឿនរហ័ស។ពួកគេក៏បានកោតសរសើរពីប្រាសាទអង្គរវត្ដ ដែលជាទីកន្លែងទេសចរណ៍ដ៍ល្បីល្បាញនៅលើពិភពលោក៕
អត្ថបទនិងរូបភាព៖ប៊ុន រដ្ឋា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_11-30-17-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_11-30-15-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_11-30-13-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_11-30-11-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_11-30-27-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_11-30-25-1024x576.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-08_11-30-23-1024x576.jpg)