ឯកឧត្តម ហ៊ុន ម៉ានី ៖ វត្តមានប្រតិភូសិល្បៈកម្ពុជា ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ ជាឱកាស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា «វត្តមានរបស់ប្រតិភូសិល្បៈកម្ពុជា នៅក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ មិនត្រឹមតែជាឱកាសនៃការបង្ហាញភាពរស់រវើកនៃវប្បធម៌ខ្មែរតែប៉ុណ្ណោះទេ តែជាឱកាសនៃការផ្សារភ្ជាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត» តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ។

«តាមរយៈព្រឹត្តិការណ៍ក្បួនដង្ហែ ឈីងហ្គេឆ្នាំ២០២៥ ស.ស.យ.ក. សូមនាំយកចំណែកមួយនៃមោទនភាពរបស់អ្នកទាំងអស់គ្នា និងប្រជាជនកម្ពុជា មកបង្ហាញលើវេទិកាអន្តរជាតិដ៏ស្រស់ស្អាត»

«លើសពីការថែរក្សា និងការពារ គឺការបន្តចូលរួមលើកស្ទួយសិល្បៈ វប្បធម៌ ដ៏អស្ចារ្យរបស់ខ្មែរគ្រប់ទម្រង់ ហើយប្រើប្រាស់សិល្បៈ វប្បធម៌ខ្មែរ ឱ្យក្លាយជាអ្នកនាំសារក្នុងគោលដៅលើកកម្ពស់កិត្យានុភាពជាតិនៅគ្រប់វេទិកាទាំងអស់»ក្នុងនាមយុវជនជំនាន់ក្រោយ»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ បានធ្វើឡើងនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី07-08 ខែ កុម្ភៈ ឆ្នាំ2025 មាន៧ប្រទេសចូលរួម ។ សម្រាប់ក្រុមសិល្បៈកម្ពុជា ដឹកនាំ ដោយ ឯក ឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner