អ៊ុយក្រែនទទួលបានយន្តហោះចម្បាំងពីបារាំង និងហូឡង់

គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ការដឹកជញ្ជូនយន្តហោះចម្បាំង Mirage របស់បារាំងជាលើកដំបូងបានមកដល់ទឹកដីប្រទេសអ៊ុយក្រែនហើយ។

លោក ហ្សេលេនស្គី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កងទ័ពអាកាសអ៊ុយក្រែនទើបបានទទួលយន្តហោះចម្បាំងពហុមុខងាររបស់បារាំង Mirage 2000-5 និង យន្តហោះចម្បាំង F-16 ពីប្រទេសហូឡង់។

លោកប្រធានាធិបតី ហ្សេលេនស្គី បានបង្ហោះសារនៅលើបណ្តាញសង្គមថា យន្តហោះចម្បាំង Mirage 2000 ដំបូងគេបញ្ជូនពីប្រទេសបារាំងបានមកដល់អ៊ុយក្រែនហើយ ដែលវានឹងបង្កើនសមត្ថភាពការពារដែនអាកាសរបស់យើង។

ខ្ញុំសូមអរគុណប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់ការគាំទ្ររបស់គាត់។ លោក ហ្សេលេនស្គី បន្ថែមថា លោកប្រធានាធិបតីបារាំងបានរក្សាពាក្យសម្តីរបស់គាត់ ហើយយើងដឹងគុណចំពោះរឿងនេះ។ នេះជាជំហានមួយទៀត ក្នុងការពង្រឹងសន្តិសុខរបស់អ៊ុយក្រែន។

យោងតាមរបាយការណ៍ថវិការបស់សភាបារាំងដែលបានចេញផ្សាយកាលពីឆ្នាំមុន កងទ័ពអាកាសបារាំងគ្រោងនឹងបញ្ជូនយន្តហោះ Mirage 2000-5 ចំនួន ៦គ្រឿង ក្នុងចំណោម ២៦គ្រឿងទៅកាន់អ៊ុយក្រែន។

កាលពីថ្ងៃព្រហស្បតិ៍ដដែល រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនក៏បានអះអាងដែរថា ប្រទេសហូឡង់បានប្រគល់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិកបន្ថែម ហើយថា វានឹងចាប់ផ្តើមអនុវត្តបេសកកម្មប្រយុទ្ធ ដើម្បីពង្រឹងការការពារជតិរបស់យើងក្នុងពេលឆាប់ៗនេះ រួមជាមួយនឹងយន្តហោះចម្បាំង Mirage របស់បារាំង៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner