រថយន្តកុងតឺន័រពន្លះរបាំងថ្មពុះចែកទ្រូវផ្លូវជាតិលេខ៥យ៉ាងពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងតំណំសង្ស័យអ្នកបើកបរងងុយដេក

អត្ថបទដោយ៖
Kien Sereyvuth

   ភ្នំពេញ៖ រថយន្តប្រភេទកុងតឺន័រ១គ្រឿងបានបើកបរក្នុងល្បឿនលឿនហើយបានទៅបុកនឹងរបាំងថ្មពុះចែកទ្រូវផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ចំនួន២កំណាត់ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង ដោយសង្ស័យអ្នកបើកបរងងុយដេកតែមិនមានអ្នករងរបួសនោះទេ ។
     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីយប់ ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ភូមិ-សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
     ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្រ១គ្រឿងប្រភេទកុងតឺន័រក្បាលព័ណ៌ពាកស្លាកលេខ3D0851ដែលមានសរសេរអក្សរថាផែស្ងួតតេង ឡាយ បើកដោយយុវជនម្នាក់មិនស្គាល់ឈ្មោះ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើរ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ពីកំណាត់នឹងបាក់ស្លាកសញ្ញាចរាចរមួយផ្ទាំងថែមទៀតចំណែករថយន្តរងការខូចខាតយ៉ាងតំណំតែម្តងសំណាងល្អអ្នកបើកបរមិនរងរបួសក្រោយកើតហេតុអ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនតែម្តង។
       ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងនឹងយករថយន្តបង្កទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនីតិវិធីនៅពេលក្រោយ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner