សំណាងណាស់!!កម្មករផ្ទះអាហាដ្ឋានឈាង ហេងជាច្រើននាក់ខណះ កំពុងសម្រាកលួងលក់ស្រួលត្រូវរថយន្តបើកបុកចូលផ្ទះរត់ចែកជើងគ្នាទាំងកណ្តាលអាធ្រាត្រ
ភ្នំពេញ៖ បុរសម្នាក់បើកHILUX VIGOមួយគ្រឿងបត់ឆ្លងផ្លូវត្រូវបានរថយន្តព្រូសមួយគ្រឿងបុកបណ្តាល រេចង្កូតទៅបុកចូលផ្ទះអាហាដ្ឋាន ឈាង ហេង លក់បាយគុយទាវ និងសៀងម៉ៃ លាន់ដូចរន្ទះបណ្តាលខូចខាតយ៉ាងដំណំ សំណាងល្អកម្មករកំពុងសម្រាកលួងលក់ស្រួលងើបឡើងស្រវ៉េស្រវ៉ាងរត់ចែកជើងគ្នាតែមិនបង្កឲ្យមានអ្នករងរបួស។ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅនិងកន្លែងកើតហេតុ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែមិថុនាឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ រោងកុនគីរីរម្យ តាមបណ្តោយផ្លូវ ព្រះសីហនុ កែងនិងផ្លូវ១៤៣ ក្នុងសង្កាត់បាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេយុគេឃើញបុរសម្នាក់បើករថយន្តHILUX VIGOមួុគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2E-9933ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើតលុះមកដល់កែងផ្លូវ១៤៣ចំណុចកើតហេតុខាងលើបានបត់ឆ្វេងបានបន្តិច ក៍មានរថយន្តព្រូស មួុយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-4825ធ្វើដំណើរ បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចបត់ឆ្វេងដៃជ្រុលទៅបុកចំកង់រថយន្តVIGOខាងស្តាំខាងក្រោយបណ្តាលឲ្យរថយន្តVIGOរេចង្កូតទៅបុកចូលផ្ទះអាហារដ្ឋានឈាងហេង លក់បាយគុយទាវ និងសៀងម៉ៃ ពេញទំហឹងបណ្តាលឲ្យការខូចយ៉ាងដំណំ។ចំណែករថយន្ថបង្កផ្ទះជាប់ទៅមុខលេរួចសំណាស់ល្អកម្មករជាច្រើននាក់កំពុងសម្រាកលួងលក់ស្រួលនៅនិងមុខផ្ទះភ័យស្លន់ស្លោតរត់ចែកជើងគ្នាទាំងកណ្តាលអាធ្រាត្រ។ចំណែករថយន្ត បានបើករត់គេខ្លួនបាត់ស្រមោលបន្សល់ទុកស្លាកលេខនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករារងចាំដោះស្រាយគ្នាទៅតាមផ្លូូវច្បាប់៕