ម៉ូតូកង់បីឥណ្ឌាបើកឆ្លងផ្លូវត្រូវរថយន្តឡិចសុីសបុកក្រឡាប់ផ្ងាជើងម្ខាងបណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់រងរបួសស្រាល

អត្ថបទដោយ៖
Kien Sereyvuth

  ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដឹកនារីពីរនាក់ជាភ្លៀវបើកឆ្លងផ្លូវត្រូវរថយន្តឡិចសុីRX400បុកចំពាក់កណ្តាលក្រឡាប់ផ្ងាជើងម្ខាងរងបួសស្រាល។
     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ១៨២ កែវនិងផ្លូវ២២៣ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

     តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌លឿនពាក់ស្លាកលេខកំពង់ចាម1T-6162បានដឹកនារីពីរនាក់ជាភ្ញៀវដោយធ្វើដំណើរតាមបណ្តោយផ្លូវ២២៣ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានឆ្លងមកផ្លូវ១៨២បានបន្តិចក៍មានរថយន្តឡិចសុីសRX-400ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX-8972បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១១៨២ទិសដៅពីកើតទៅលិចបុកចំពាក់កណ្តាលម៉ូតូកង់បីបណ្តាលឲ្យក្រឡាប់ផ្ងាជើងម្ខាងសំណាងល្អអ្នក បើកបរនិងអ្នករួមដំណើររងរបួសស្រាល។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបានចុះមកនិងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបត្រូវគ្នាដោយមិនមានខាងណាសងខាងណាបានយករថយន្តនិងម៉ូតូកង់បីទៅជួសជុលរៀងៗខ្លួន៕

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner