ប៉ាគីស្ថាន និងចិន ចាប់ដៃគ្នាជំរុញបេសកកម្មនៅភពព្រះចន្ទក្នុងឆ្នាំ ២០២៨

ប៉េកាំង ៖ ក្រុមហ៊ុន SUPARCO បានប្រកាសថ្មីៗនេះថា ប៉ាគីស្ថាន និងចិនទើបបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលនឹងអនុញ្ញាតឱ្យយានរុករកនៅភពព្រះចន្ទដំបូងរបស់ប្រទេសប៉ាគីស្ថាន ក្លាយជាផ្នែកមួយនៃបេសកកម្ម ឆាងអឺ-៨ (Chang’E 8) របស់ប្រទេសចិន។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោលបំណងពង្រឹងសមត្ថភាពបេសកកម្មឆាងអឺរបស់ប្រទេសចិន ដើម្បីធ្វើការវិភាគលម្អិតនៃផ្ទៃព្រះចន្ទ។ កិច្ចព្រមព្រៀងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់កម្មវិធីអវកាសរបស់ប្រទេសប៉ាគីស្ថាន ដែលរួមចំណែកដល់គំនិតផ្តួចផ្តើមរបស់ស្ថានីយ៍ស្រាវជ្រាវភពព្រះចន្ទអន្តរជាតិ (ILRS)។

បេសកកម្ម ឆាងអឺ-៨ ដែលគ្រោងចាប់ផ្តើមនៅឆ្នាំ ២០២៨ខាងមុខនេះ នឹងផ្តោតសំខាន់លើការបញ្ជូនមនុស្សយន្តរុករកទៅកាន់ប៉ូលខាងត្បូងភពព្រះចន្ទ។ យានរុករកដែល អភិវឌ្ឍ ដោយ ក្រុមហ៊ុន SUPARCO នឹងត្រូវដាក់ពង្រាយនៅប៉ូលខាងត្បូងភព ព្រះចន្ទ។

វាក៏នឹងផ្ទុកបន្ទុកវិទ្យាសាស្ត្រកម្រិតខ្ពស់ ដែលរចនាដោយអ្នកវិទ្យាសាស្ត្រប៉ាគីស្ថាន រួមជាមួយនឹងបន្ទុកវិទ្យាសាស្ត្រ ដែលសហការគ្នាបង្កើតឡើងដោយអ្នកស្រាវជ្រាវចិន និងអឺរ៉ុប៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner