ក្រុមហង្ស ក្រហម Liverpool ឈ្នះ ពាន រង្វាន់ UEFA Champions League ជាលើកទី៦ ក្នុប្រវត្តិសាស្រ្តក្លឹប

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមហង្សក្រហម Liverpool  បានឈ្នះពានរង្វាន់ UEFA Champions League  ហើយក្រោយពីឈ្នះក្រុម Spurs  ក្នុងលទ្ធផល  ២-០  នៅវគ្គផ្ដាច់ព្រ័ត្រ។​ ហង្សក្រហម រកបាន ១គ្រាប់មុននៅ នាទី ទី២  ដោយបាល់  ១១ម៉ែត្រ  ដោយខ្សែប្រយុទ្ធ Mohamed Salah និងមួយគ្រាប់ទៀតរកបានដោយ Origi ធ្វើអោយក្រុមលោក Klopp  នាំ មុខ ២-០ ហើយវាក៏ជាគ្រាប់ជ័យជំនះផងដែរ។  ចប់ការប្រកួតក្រុម Liverpool  ឈ្នះក្នុងលទ្ធផល  ២-០។នេះជាការឈ្នះពានរង្វាន់ជាថ្មីម្ដងទៀតសម្រាប់ក្រុម Liverpool  ។ ខណៈដែលឆ្នាំមុនពានរង្វាន់ នេះពួកគេបានត្រឹមលេខ ២ប៉ុណ្ណោះ  ដោយចាញ់ក្រុម Real Madrid ។
គួររំលឹកថា នេះជាពានទី៥ របស់ក្រុមហង្សក្រហម liverpool ដោយធ្លាប់ឈ្នះ ក្នុងឆ្នាំ ១៩៧៧ ,១៩៧៨, ១៩៨១,២០០៥ និង២០១៩ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner