សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសព និងរបួសដោយឃាតកម្មបាញ់សម្លាប់នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តាំង ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋាន និងសហការី អញ្ជើញនាំយកសម្ភារៈរួមនិងថវិកាចំនួន៥លានរៀលជូនក្រុមគ្រួសារសព និងថវិកាចំនួន៣លានរៀលជូនគ្រួសារអ្នករងរបួសពីឃាតកម្មបាញ់ប្រហារនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សូមបញ្ជាក់ឲ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន៖

*ទី១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ)

*ទី២៖ ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែងកើតហេតុ)

*ទី៣៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល)

*ទី៤៖ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ (របួសធ្ងន់)។

*ទី៥៖ ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រជាការពារ (បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ) អ្នកទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ក្នុងនាមកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះខាងលើសូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងជូនពរអ្នករងរបួសសូមឆាប់បានជាសះស្បើយឡើងវិញ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner