សសយក និងសមាគមប្រជាជនសិង្ហបុរី បង្កើតកិច្ចសហការគ្នាលើ ការងារអប់រំ វប្បធម៌ និងសិល្បៈ

អត្ថបទដោយ៖
ជាវ ចន្ធូ

(សិង្ហបុរី)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore — PA Singapore ) ត្រូវបានប្រព្រឹត្តទៅ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Pan Pacific Singapore ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និង ឯកឧត្តម Jimmy Toh នាយកប្រតិបត្តិ PA។

អនុស្សរណៈនេះ គឺជាសក្ខីភាពនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នដៃគូទាំងពីរ ដែលជាអង្គការមហាជនមានស្នាដៃលេចធ្លោក្នុងការងារសង្គម ស្ម័គ្រចិត្ត មនុស្សធម៌ និយុវជននៅក្នុងប្រទេសរៀងៗខ្លួន។

សូមបញ្ជាក់ថា កន្លងមក ស.ស.យ.ក. និង PA Singapore ធ្លាប់បានសហការគ្នាយ៉ាងជិតស្អិតលើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនកិច្ចសិក្សាជាច្រើនលើក។ អនុស្សារណៈនាខណៈនេះ ក៏នឹងបើកឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរ ក្នុងការពង្រីកសក្តានុពលនៃស្ថាប័នរៀងៗខ្លួន និងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត ដើម្បីបម្រើផលប្រយោជន៍ប្រជាជន ជាពិសេសយុវជននៃប្រទេសយើងទាំងពីរ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner