ជប៉ុនបាញ់សាកល្បងមីស៊ីលលឿនជាងសំលេងនៅអាមេរិក

វ៉ាស៊ីនតោន ៖ ក្រសួងការពារជាតិជប៉ុន បានប្រកាសថ្មីៗនេះថា ជប៉ុនបានបាញ់សាកល្បងមីស៊ីលលឿនជាងសំលេងថ្មីមួយ មានឈ្មោះថា Hyper Velocity Gliding Projectile (HVGP) នៅលើទឹកដីអាមេរិក ដែលនេះជាផ្នែកនៃផែនការការពារកោះដាច់ស្រយាលរបស់ប្រទេសជប៉ុន។

មន្ត្រីក្រសួងការពារជាតិជប៉ុនបាននិយាយថា ជប៉ុនបានបាញ់សាកល្បងមីស៊ីលប្រភេទថ្មីនេះចំនួន ៤ដង ចាប់តាំងពីខែសីហាឆ្នាំមុន ដល់ខែមករាឆ្នាំនេះ ហើយវាបានដំណើរការដូចការគ្រោងទុក។ មីស៊ីល HVGP របស់ជប៉ុននេះ ត្រូវបានគេជឿថា ពិបាកស្ទាក់ចាប់ និងបាញ់កម្ទេច។

បើតាមសារព័ត៌មានជប៉ុន NHK ការស្រាវជ្រាវ និងការអភិវឌ្ឍន៍មីស៊ីលនេះ បានចាប់ផ្តើមនៅក្នុងឆ្នាំសារពើពន្ធ ២០១៨មកម្ល៉េះ។ ហើយរដ្ឋាភិបាលជប៉ុនគ្រោងនឹងដាក់ពង្រាយវានៅក្នុងឆ្នាំសារពើពន្ធ ២០២៦ បន្ទាប់ពីការបាញ់សាកល្បងបន្ថែមទៀត។

ទន្ទឹមគ្នា ក្រសួងការពារជាតិជប៉ុនក៏កំពុងអភិវឌ្ឍមីស៊ីលប្រភេទ Type-12 ដែលត្រូវបានកែលម្អឲ្យហោះបានចម្ងាយប្រហែល ១,០០០គីឡូម៉ែត្រ និងមីស៊ីលល្បឿនលឿនជាងសំលេង ៥ដង។ មន្ត្រីជប៉ុនក៏កំពុងពិចារណាប្រើប្រាស់ពួកវា ក្នុងអំឡុងពេលមានអាសន្ន៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner