Trump ដាក់ពន្ធ ២៥% លើដែកថែប និងអាល៊ុយមីញ៉ូនាំចូលសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យសប្តាហ៍មុន បានប្រកាសនឹងដាក់ចេញពន្ធថ្មីចំនួន ២៥ភាគរយ លើដែកថែប និងអាលុយមីញ៉ូមដែលនាំចូលសហរដ្ឋអាមេរិកពីគ្រប់ប្រទេស បន្ថែមពីលើពន្ធដែលមានស្រាប់។ ប្រការនេះ ត្រូវបានរំពឹងថា នឹងបង្កើនភាពតានតឹងពាណិជ្ជកម្មសកល។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា ការដាក់ពន្ធ ២៥% នេះ រូបលោកនឹងប្រកាសនៅក្នុងថ្ងៃចន្ទនេះ ដែលនឹងគ្របដណ្តប់លើដែកថែប និងអាលុយមីញ៉ូមដែលនាំចូលសហរដ្ឋអាមេរិកពីគ្រប់ប្រទេស។

ទន្ទឹមគ្នា លោក ត្រាំ ក៏បានអះអាងផងដែរថា លោកនឹងប្រកាសពន្ធសងសឹកលើគ្រប់ប្រទេស នៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍នេះ ដោយនឹងដាក់វាក្នុងអត្រាពន្ធដែលគ្រប់ប្រទេសដាក់លើទំនិញសហរដ្ឋអាមេរិក។

ប្រទេសផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមធំបំផុតរបស់សហរដ្ឋអាមេរិក រួមមានកាណាដា ប្រេស៊ីល និងម៉ិកស៊ិក បន្ទាប់មកគឺកូរ៉េខាងត្បូង និងវៀតណាម។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល និងវិទ្យាស្ថានដែក និងដែកអាមេរិក។

គួររម្លឹកថា លោក ត្រាំ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន បានដំឡើងពន្ធ ២៥% លើដែកថែប និង ១០% លើអាលុយមីញ៉ូម ប៉ុន្តែក្រោយមកបានផ្តល់ការលើកលែងពន្ធលើដៃគូពាណិជ្ជកម្មមួយចំនួន រួមទាំងកាណាដា ម៉ិកស៊ិក និងប្រេស៊ីល៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner