រាជរដ្ឋាភិបាលផ្តល់ផ្លូវកៅស៊ូមួយខ្សែប្រវែងបីគីឡូម៉ែត្រ ជូនពលរដ្ឋ​ឃុំបន្ទាយមាសខាងកើត

កំពត៖នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមជាមួយក្រសួងអភិវឌ្ឍន៍​ជនបទ និងមានការសម្របសម្រួល​ពី​មន្ទីរអភិវឌ្ឍន៍​ជនបទខេត្តកំពតបាន​រៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST)មួយខែ្សប្រវែងបីគីឡូម៉ែត្រ។ ផ្លូវនេះស្ថិតនៅភូមិព្រៃបន្ទាំ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

ក្នុងឱកាសនោះអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការអភិវឌ្ឍន៍​ជនបទ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ជាពិសេស ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ សូមចូលរួមអបអរសាទរ និងសប្បាយរីករាយ​ជា​មួយប្រជាពលរដ្ឋ និងអាជ្ញាធរ​ចំពោះការ​ទទួលបានសមិទ្ធផលថ្មី បន្ថែម​ទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ។

សូមជម្រាបថា ផ្លូវក្រាលកៅស៊ូពីរជាន់មួយខ្សែដែលត្រូវសាងសង់នេះ មានប្រវែង បីគីឡូម៉ែត្រ​,ទទឹង៧​ម៉ែត្រ  ។មានចិញ្ចើម​ផ្លូវក្រាលដីល្បាយ​ក្រួសសងខាងផ្លូវ ៕
ដោយ៖ សិលា សារិន

ads banner