កីឡាករកម្ពុជា Eric Pen ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia ក្រោយផ្តួលជើងខ្លាំងឥណ្ឌូនេស៊ី សន្លប់ក្នុងទឹកទី១
អត្ថបទដោយ៖
Kien Sereyvuth
កីឡាករប្រដាល់សកលកម្ពុជា Eric Pen ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ WBA Asia ក្រោយផ្តួលកីឡាករ ឥណ្ឌូនេស៊ី ឲ្យសន្លប់ក្នុងទឹកទី១ នេះបើយោងទៅតាមទំព័រព័ត៌មានរបស់ WBA Asia South បានចុះផ្សាយកាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
ជ័យជម្នះរបស់កីឡាករប្រដាល់កូនខ្មែរ លើកីឡាករជើងខ្លាំងឥណ្ឌូនេស៊ី បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពិភពប្រដាល់អន្តរជាតិ។ គួររំលឹកថា ឪពុកម្តាយរបស់ Eric Pen បានចាកចេញពីកម្ពុជា ទៅរស់នៅអាម៉េរិក ក្នុងឆ្នាំ១៩៨៤ មុនពេលរូបគេចាប់កំណើត នៅខែសីហា ឆ្នាំ១៩៩២ និងចម្រើនវ័យ១០ឆ្នាំ ឪពុកម្តាយរបស់គេ ក៏បានលែងលះគ្នា៕ធ.ដ