ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II, IPSC 2019 មាន៣ប្រទេសចូលរួម

អត្ថបទដោយ៖
ហេង វណ្ណា

ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯក Bayon Level II,IPSC 2019 មិត្តភាពកម្ពុជា-ចិន មាន៣ប្រទេសចូលរួម បានធ្វើពិធីបើកក្រោមអធិតីភាព ឯកឧត្តម  មៀច សុផាន់ណា ប្រធានសហព័ន្ធ កីឡាបាញ់កាំភ្លើងកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជការដ្ឋានកងពលតូច ទ័ពពិសេសឆ័ត្រយោង៩១១។

ឯកឧត្តម មៀច សុផាន់ណា បានមានប្រសាសន៍ថា សម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងជើងឯកនេះ ដោយមានកីឡាករ-កីឡាការិនី បាញ់កាំភ្លើង មកពី៣ប្រទេសចូលរួម មានម្ចាស់ផ្ទះកម្ពុជា ចិន និងឡាវ ។ ឯកឧត្តមប្រធានសហព័ន្ធ បន្តថា ការប្រកួតជាលក្ខណៈអន្តរជាតិនេះ គឺជាបំផុសកីឡាបាញ់កាំភ្លើងអោយមានសកម្មភាពឡើងវិញ ដើម្បីលើកស្ទួយវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន និងស្វែងរកកីឡាករ កីឡាការិនីដែលមានទេពកោសល្យ យកមកហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ ត្រៀមការប្រកួតនានា ទាំងលើឆាកជាតិ និងអន្តរជាតិ។

ឯកឧត្តម មៀច សុផាន់ណា បញ្ជាក់ថា កម្ពុជាមានកីឡាករ-កីឡាការិនីច្រើន ដែលសហព័ន្ធជ្រើសរើសនាពេលកន្លងមក ហើយក៏ធ្លាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិជាច្រើនលើក នឹងទទួលបានលទ្ធផលល្អផងដែរ។ ដូច្នេះការប្រកួតនាពេលនេះ ឯកឧត្តមសង្ឃឹមនឹងជឿជាក់ អត្តពលិកកម្ពុជា និងទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយកាន់តែល្អ សម្រាប់ការប្រកួតនានា ជាពិសេសព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner