អង្គការមិនរកប្រាក់កម្រៃ Liger Leadership Academy ប្រកាសទទួលសិស្សចូលសិក្សាដោយបង់ថ្លៃ
ភ្នំពេញ ៖ Liger Leadership Academy ជាអង្គការមួយផ្ដោតលើការអប់រំនៅក្នុងប្រទេសកម្ពុជា និងបានធ្វើឱ្យសិស្សរៀននៅក្នុងសាលានេះ ទទួលបានជោគជ័យជាច្រើនរហូតដល់មានការទទួលស្គាល់ស្តង់ដារក្នុងនិងក្រៅប្រទេស ។ ហើយកាលដើមឡើយសាលានេះ ទទួលតែសិស្សអាហារូបករណ៍តែប៉ុណ្ណោះ ប៉ុន្តែចាប់ពីពេលនេះ សាលា Liger Leadership Academy បានក្លាយជាសាលាដែលបង់ថ្លៃសម្រាប់សិក្សា ក្រោយមានការចូលរួមពីសកលវិទ្យាAUPP ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-41-46-1024x682.jpg)
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលា AUPP Liger Leadership Academy បានឱ្យដឹងថា AUPP Liger Academy ជាសាលាអន្តរជាតិផ្តោតលើសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ហើយក៏ជា សាលាដែលបានប្តូរពី សាលាអាហារូបករណ៍ទាំងស្រុង ទៅជាសាលាដែលទទួលសិស្សបង់ប្រាក់វិញ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-41-40-1024x682.jpg)
ការប្តូរបែបនេះ គឺនៅពេលដែលពីមុនសាលាស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ Liger ហើយត្រូវបានវិនិយោគដោយក្រុមហ៊ុន AUPP ដោយបានប្តូរឈ្មោះទៅជា AUPP Liger Leadership Academyវិញ។ ការផ្លាស់ប្តូរនេះគឺក្នុងគោលបំណងធ្វើឱ្យប្រតិបត្តិការបានល្អប្រសើរ និងការអប់រំមានប្រសិទ្ធភាពជាងមុន។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-41-53-1024x682.jpg)
ផ្តើមពីនោះ សាលា Liger Leadership Academy (LLA) Cambodia សាលា AUPP Liger Leadership Academy បានប្រកាសថា នឹងឈប់ទទួលយកតែនិស្សិត អាហារូបករណ៍ទៀតហើយ ហើយបើកទូលាយទទួលសិស្ស ដែលចង់បង់ថ្លៃដើម្បីសិក្សា សម្រាប់សិស្សថ្នាក់ទី៧ ឆ្នាំសិក្សា ២០២៤-២០២៥តទៅ។
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-41-56-682x1024.jpg)
យោងតាមការប្រកាសជាផ្លូវការនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ខែកុម្ភៈ ២០២៥ សាលា Liger បានឱ្យដឹងថា ការផ្តល់នូវការអប់រំរបស់សាលានេះ នឹងនៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ហើយសាលា Liger ក៏ទទួលបានការគាំទ្រពីប្រជាជនកម្ពុជារួចទៅហើយផងដែរ៕ អត្ថបទ ៖ ឈឹម ទីណា
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_16-42-01-1024x682.jpg)