បើកបវេសនកាលថ្មី ២០១៩-២០១២០ និងបុណ្យផ្កាប្រាក់ មហាសាមគ្គី នៅវត្តចមសុទ្ធាវាស(ស្វាយចាស់)

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ៖ ដើម្បីពង្រឹងគុណភាព អប់រំផ្នែកវិស័យ ពុទ្ធិកសិក្សា ដែលមានភាសា បាលី សំស្រ្កឹត ព្រះធម៌វិន័យ ជាគោលឲ្យកាន់តែរីកចំរើនឡើងសម្រាប់ពុទ្ធិកវិទ្យាល័យសមេ្តច ជា ស៊ីម ។ នាថ្ងៃ សុក្រ ១៣ រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលាពុទ្ធិកវិទ្យាល័យសមេ្តច ជា ស៊ីម ស្ថិតនៅវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកបវេសន កាលថ្មី ២០១៩-២០១២០ និងបុណ្យផ្កាប្រាក់ មហាសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក យិន យឿន ប្រធានមន្ទីរធម្មការ នឹងសាសនាខេត្ត បានឲ្យដឹងថា៖ ការបើកបវេសនកាល និងបុណ្យផ្កាប្រាក់មហាសាមគ្គី គឺមានគោលបំណង តម្រូវការចាំបាច់រួមមាន ៖ ការទិញសម្ភារៈ បរិក្ខារ ដូចជា ក្រដាសរ៉ាម សៀវភៅ តុ ទូ កៅអី កង្ហា អំពូលភ្លើង ការងាររដ្ឋបាល ជួយសម្រួលដោះស្រាយ ប្រាក់ម៉ោងបន្ថែមដល់លោកគ្រូ អ្នកគ្រូ និងផ្តល់រង្វាន់លើកទឹកចិត្ត សមណៈសិស្ស សិស្សប្រឡងប្រចាំឆមាស ប្រចាំឆ្នាំ និងការប្រឡងគ្រប់ផ្នែក តាមផែនការ របស់អគ្គធិការដ្ឋានសិក្សាជាតិជាដើម។

ឯកឧត្តម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ៖ ក្រោយប្រទេសជាតិយើងទទួលបានសន្តិភាពពេញលេញឆ្នាំ១៩៩៨ ក្រោយនយោបាយ “ ឈ្នះ ឈ្នះ “ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិទាំងមូល ដោយឡែកខេត្តបន្ទាយមានជ័យ បានបោះជំហានរីកចម្រើនទៅមុខយ៉ាងលឿនលើគ្រប់វិស័យ។

លើវិស័យព្រះពុទ្ធសាសនាខេត្តបន្ទាយមានជ័យ បានស្តារ និងកសាងវត្តអារាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដូចដែលប្រធានមន្ទីរធម្មការ និងសាសនាបានជម្រាប់ជូន ពិសេសលើការកសាងសាលាធម្មវិន័យ សាលាពុទ្ធិកបឋមសិក្សា សាលាពុទ្ធិកអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងនោះពុទ្ធិកវិទ្យាល័យ សម្តេច ជា ស៊ីម ដែលបានឃើញនៅ ចំពោះមុខនេះ មាន២ខ្នង ១៨បន្ទប់ ដែលជាអគារ ១ខ្នង ១៨បន្ទប់ ដែលអគារ ១ខ្នង ២ជាន់ ១២ បន្ទប់ត្រូវបានសាងសង់ថ្មីបន្ថែម បន្ទាប់ពីដំណើរការអគារថ្មី ពុទ្ធិកវិទ្យាល័យសម្តេច ជា ស៊ីម មានបន្ទប់គ្រប់គ្រាន់ក្នុងការរៀបចំជាទីចាត់ការ បណ្ណាល័យ សាលប្រជុំ ដើម្បីឲ្យសាមណសិស្សងាយស្រួលក្នុងការសិក្សាស្រាវជ្រាវរៀនសូត្រ។

មកទល់ពេលនេះស្ទើរតែគ្រប់វត្ត កំពុងយកចិត្តទុកដាក់ក្នុងការបង្កើតឲ្យមានសាលាពុទ្ធិកបឋមសិក្សា ដែលកិច្ចការនេះធ្វើឲ្យវិស័យព្រះពុទ្ធសាសនា ផ្សាភ្ជាប់ទៅនឹងវិស័យអប់រំ និងចូលរួមលើកកម្ពស់វិស័យអប់រំទាំងបរិមាណ និងគុណភាពឲ្យកាន់តែប្រសើរឡើង៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner