ការតាំងពិពណ៍ស្នាដៃសិល្បៈដោយកុមារនៅអង្គការផ្កាយសមុទ្រ គាំទ្រដោយសណ្ឋាគារ COURTYARD BY MARRIOTT PHNOM PENH
ភ្នំពេញ: ក្នុងកិច្ចសហការភាពជាដៃគូកម្មវិធីសប្បុរសធម៌សណ្ឋាគារ Courtyard by Marriott Phnom Penh បានប្រកាសគាំទ្រ អង្គការផ្កាយសមុទ្រកម្ពុជា នឹងរៀបចំការតាំងពិពណ៌សិល្បៈ នៅបរិវេណសណ្ឋាគារដែលចាប់ផ្តើមពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ២០២៥។
អ្នកស្រី Sarah Moya អ្នកគ្រប់គ្រងទូទៅ សណ្ឋាគារ Courtyard by Marriott Phnom Penh ពិតជាមានមោទនភាពក្នុងការប្រកាស ពីកិច្ចសហការជាមួយអង្គការផ្កាយសមុទ្រ ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដើម្បីគាំទ្របេសកកម្មរបស់ ខ្លួនក្នុងការផ្តល់ការអប់រំ ការថែទាំសុខភាព និងឱកាសដល់កុមារក្រីក្រនៅកម្ពុជា។
ចាប់តាំងពីឆ្នាំ 2006 មក អង្គការផ្កាយសមុទ្រ បានបេជ្ញាក្នុងការផ្តល់អំណាចដល់កុមារ និងសហគមន៍របស់ពួកគេ តាមរយៈថាមពលផ្លាស់ប្តូរ នៃការអប់រំ និងកីឡា។ តំណាងខាងលើ បានគូបញ្ជាក់ទៀតថា ការតាំងពិព័រណ៍នឹងបង្ហាញស្នាដៃសិល្បៈចម្រុះ ដែលគាំទ្រ ដោយសណ្ឋាគារ ដោយប្រាក់ចំណូលទាំងអស់ដែលបានមកពីការលក់ស្នាដៃសិល្បៈនឹងត្រូវបាន បរិច្ចាគទៅ អង្គការផ្កាយសមុទ្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងរៃអង្គាសថវិកាដល់កម្មវិធីសំខាន់ៗ ជាច្រើនទៀតរបស់ អង្គការផ្កាយសមុទ្រ និងជាការរួមចំណែកធ្វើឲ្យជីវិតកុមារកម្ពុជាមានភាពប្រសើរឡើង។
អ្នកស្រី Sarah Moya បាននិយាយ បន្ថែមទៀតថា យើងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយក្នុងការចូលរួមជាមួយអង្គការផ្កាយសមុទ្រ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តងឧត្តម របស់ពួកគេដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅចំពោះជីវិតរបស់កុមារនៅក្នុងប្រទេសកម្ពុជា។ Courtyard by Marriott Phnom Penh យើងជឿជាក់លើការគាំទ្រគំនិតផ្តួចផ្តើមដែលនាំមកនូវការផ្លាស់ប្តូរដ៏មានអត្ថន័យ ហើយ យើងមានកិត្តិយសដែលជាផ្នែកមួយនៃកិច្ចសហការនេះ។”
ភ្ញៀវកិត្តិយស និងអ្នកចូលចិត្តសិល្បៈត្រូវបានអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍សិល្បៈនៅ សណ្ឋាគារ Courtyard by Marriott Phnom Penh និងដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះបុព្វហេតុរបស់អង្គការផ្កាយសមុទ្រ។ អ្នកគាំទ្រមិនត្រឹមតែទទួលបានស្នាដៃប្លែកពីគេ តាមរយៈការទិញស្នាដៃសិល្បៈដាក់តាំងបង្ហាញប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងរួមចំណែកដល់ការលើកកម្ពស់កម្មវិធីអប់រំ និងកីឡាសម្រាប់យុវជនដែលជួបការលំបាក ក្នុងប្រទេសកម្ពុជាផងដែរ។
សម្រាប់ព័ត៌មានអំពីការតាំងពិព័ណ៌សិល្បៈ និង កិច្ចសហការ រវាងសណ្ឋាគារ Courtyard by Marriott Phnom Penh និង អង្គការផ្កាយសមុទ្រ សូមទាក់ទងទៅកាន់ លេខទូរស័ព្ទ +855 85 632 300 ឬតាមរយៈ email
[email protected] ៕ដោយ ជាវ ចន្ធូ