ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថា ទិវារត់ប្រណាំងស្ត្រី ៨មីនា កើនឡើងជាង ៣០០០នាក់

អត្ថបទដោយ៖
ជាវ ចន្ធូ

​(ភ្នំពេញ​)៖​ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញក្តីរំពឹងថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដែលរៀបចំឡើងនៅសួនច្បារមុខវត្តបទុមវតី ចំថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥នឹងមានការចូលរួមរត់របស់កីឡាករ កីឡាការិនីកើនឡើង ជាង ៣០០០នាក់។

នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃពុធនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ពេលនេះ គណៈកម្មការរៀបចំបានទទួលការចុះឈ្មោះរបស់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិបានប្រមាណ ២០០០នាក់ហើយៗទម្រាំដល់ថ្ងៃបិទបញ្ជីចុះឈ្មោះនឹងអាចស្រូបទាញអ្នកចុះឈ្មោះបានប្រមាណ ៣០០០នាក់ ឬច្រើនជាងនេះ ។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ៨មីនា នៅរាជធានីភ្នំពេញនេះកាន់តែទទួលបានចំនួនអ្នកចូលរួមកើនឡើងជាលំដាប់ ដោយសារតែទិវារត់ប្រណាំងមួយនេះមិនស្វែងរកប្រាក់ចំណេញនោះទេ ពោលគឺមានបំណងសំខាន់ៗ ក្នុងការលើកកម្ពស់ដល់សុខភាពរបស់ប្រជាពលរដ្ឋ បញ្ជ្រាបការអប់រំផ្សព្វផ្សាយឱ្យមហាជនចូលរួមលេងកីឡាដើម្បីសុខភាព ហើយស្វែងរកថវិកាជួយឧបត្ថម្ភគាំទ្រដល់កិច្ចការសប្បុរសធម៌។ ព្រឹត្តិការណ៍នេះទទួលបានដៃគូឧបត្ថម្ភគាំទ្រធំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិឡាយហ្វ៍ ចាប់តាំងពីឆ្នាំ២០២០មកម្លេះ៕

ដោយ​ ៖​ ជីម​ ភារ៉ា​ និង​ ជាវ​ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner