ឆ្នាំនេះ ឡាវដាក់គោលដៅស្រូបទាញទេសចរបរទេសជាង ៤លាន នាក់
វៀងចន្ទន៍ ៖ ប្រទេសឡាវមានបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៣លាននាក់នៅឆ្នាំ ២០២៥ ជាមួយការរំពឹងទុកថា នឹងអាចរកប្រាក់ចំណូលបានជាង ១ពាន់លានដុល្លារ។
គោលដៅនេះកើតឡើងបន្ទាប់ពីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានបង្ហាញផែនការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយមហិច្ឆតាសម្រាប់ឆ្នាំ ២០២៦-២០៣០។
យុទ្ធសាស្ត្រនេះ មានគោលបំណងពង្រីកវិស័យទេសចរណ៍នៅទូទាំងតំបន់ភាគខាងជើង កណ្តាល និងភាគខាងត្បូងរបស់ប្រទេសឡាវ ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានសេដ្ឋកិច្ចសង្គមរបស់ឡាវ កាលពីថ្ងៃអង្គារ។
ក្រសួង មាន គោលបំណង ពង្រឹង ការគ្រប់គ្រង និង ត្រួតពិនិត្យ គោលដៅ ទេសចរណ៍ សំខាន់ៗ ធានា ឱ្យបាន ទាំង ស្តង់ដារ ជាតិ និង អន្តរជាតិ ដើម្បី ផ្តល់ បរិយាកាស សុវត្ថិភាព និង ការស្វាគមន៍ ដល់ ភ្ញៀវ ទេសចរ ។
ដើម្បីបន្តធ្វើឲ្យប្រទេសឡាវជាគោលដៅទេសចរណ៍កំពូល ក្រសួងនឹងបន្តប្រើប្រាស់យុទ្ធនាការផ្សព្វផ្សាយ ដើម្បីផ្តល់ព័ត៌មានទេសចរណ៍ត្រឹមត្រូវ និងទាន់ពេលវេលា។
លើសពីនេះ ក្រសួង គ្រោង នឹង សហការ ជាមួយ វិស័យ ឯកជន រៀបចំ ព្រឹត្តិការណ៍ ធំៗ ក្នុង គោលបំណង លើក កម្ពស់ មុខមាត់ ប្រទេសឡាវនៅលើឆាកអន្តរជាតិ ផងដែរ៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា