រុស្ស៊ីបង្ហាញយន្តហោះចម្បាំង Su-57 ជំនាន់ទី៥
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ នៅក្នុងកម្មវិធី យន្តហោះចម្បាំងឥណ្ឌា ក្រុមហ៊ុនបច្ចេកវិទ្យាយោធារុស្ស៊ី Rostec បានបង្ហាញយន្តហោះចម្បាំង ពហុមុខងារ ម៉ូឌែល Su-57 ជំនាន់ទី៥ ថ្មីបំផុត។
នេះគឺជាពិព័រណ៍យោធា Aero India ដែលប្រារព្ធឡើង នៅទីក្រុង Bengaluru នៃប្រទេសឥណ្ឌា។ ម៉ូដែល ដែលបានបង្ហាញនេះ គឺជាសេរ៊ី Su-57e ដែលផលិត ជាពិសេស សម្រាប់ការនាំចេញ ហើយក៏ទុកសម្រាប់ប្រើប្រាស់ ដោយកងទ័ពអាកាស ក្នុងស្រុក របស់រុស្ស៊ី ផងដែរ។
លោក Vadim Badekha ប្រធានសាជីវកម្ម United Aircraft Corporation នៅ ក្រុមហ៊ុនបច្ចេកវិទ្យាយោធារុស្ស៊ី Rostec បានមានប្រសាសន៍ កាលពីថ្ងៃអង្គារថា «ចំណាប់អារម្មណ៍របស់ភាគីឥណ្ឌា ចំពោះយន្តហោះ Su-57 គឺធំធេងណាស់។ រុស្ស៊ីបានអះអាងថា យន្តហោះនេះ ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន»។
យ៉ាងណាមិញ លោក Vadim Badekha មិនបានផ្តល់ភស្តុតាង ជាក់លាក់ទេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ