ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖សូមថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ ការ«កម្ទេច​ក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត«សម្ដេចតេជា ហ៊ុន សែន

ភ្នំពេញ៖ខ្ញុំបាទ និងក្រុមគ្រួសារ សូមប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទុរជនដ៏អបលក្ខណ៍ដែលបាន​និយាយផ្ដួចផ្ដើមគំនិតដ៏អគតិបំផុសឱ្យមានការវាយប្រហារធ្វើឃាត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយប្រើយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាវិធីសាស្រ្តកំពុងពេញ​និយមក្នុងសង្គ្រាមសម័យទំនើប និងពួកភេវរករ។
សម្ដីផ្ដើមគំនិតដ៏ចោរម្សៀតនោះ បានស្ដែងឱ្យឃើញពីសន្ដានដ៏ពិសពុលរបស់ជននោះ និងជាបច្ច័យដ៏អាក្រក់អាក្រី​នៃមនោគម​វិទ្យា​របស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលព្រោះតែធ្វើនយោបាយចាញ់ខួបប្រាំងខួបវស្សា កើតចិត្តអន្តេរថីច្រណែន​ឈ្នានីសរហូតផុងខ្លួនក្នុងភ្លើងគំនុំជាអត្តនោម័ត ក៏ប៉ុនប៉ងមិនចេះចប់មិនចេះហើយ ទាំងដោយកាយ វាចា និងចិត្ត នូវសកម្មភាពល្មើសច្បាប់រដ្ឋ ប្រាសចាកវិជ្ជាជីវៈនយោបាយ អសីលធម៌ និងគ្មានសេចក្ដីអៀនខ្មាស់ចំពោះបាបកម្ម។
លើសពីឪពុក ជីតា ព្រឹទ្ធាចារ្យ ប្រធានព្រឹទ្ធសភា នាពេលបច្ចុប្បន្ន… ឆ្លងកាត់របត់នយោបាយដឹកនាំសង្គ្រោះ ការពារ កសាង លើកតម្កើងតម្លៃជាតិ និងសេចក្ដីសុខរបស់ប្រជាជន គឺបើរាប់តាំងពីសម័យកម្ពុជា ក្រោមសូន្យរហូតដល់ពេលនេះ សម្ដេចតេជោ ហ៊ុន សែន ជាមហារដ្ឋបុរសជាតិ! ជានិម្មិតរូបនៃការតស៊ូ និងការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន! ក្រោមម្លប់ព្រះបារមីនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ដូច្នេះជាមួយនឹងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតនេះ ។
យើងខ្ញុំទាំងអស់គ្នា ជាថ្មីម្ដងទៀត សូមប្រកាសគាំទ្រពេញទំហឹងលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចាត់វិធានផ្លូវច្បាប់ដោយគ្មានការអត់ឱនជាដាច់ខាត ចំពោះទុរជនទាំងឡាយណា ដែលប៉ុនប៉ងយាយីលើសុវត្ថិភាពសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ រួមទាំងអំពើទាំង​ឡាយណាដែលធ្វើឱ្យប៉ះពាល់សុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ។ យើងក៏សូមទទូចឱ្យរដ្ឋសាមី មានចំណាត់ការផ្លូវច្បាប់លើទុរជនអបលក្ខណ៍នោះ បើដឹងថារូបគេ និងគូកន កំពុងស្ថិតក្នុងប្រទេសខ្លួន៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner