បើកឡានបុករះនៅអាល្លឺម៉ង់ បណ្តាលឱ្យមនុស្សជិត ៣០នាក់របួស

ប៊ែរឡាំង ៖ ប៉ូលិសអាល្លឺម៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២៨នាក់ រួមទាំងកុមារបានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកបុករះហ្វូងមនុស្សនៅទីក្រុងមុយនិច នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ជនបង្កបានបើកឡានបុករះហ្វូងមនុស្ស ខណៈពេលពួកគេកំពុងចូលរួមក្នុងបាតុកម្មមួយ។ វិទ្យុ Bavarian បានដកស្រង់សម្តីសាក្សីចេញផ្សាយថា អ្នកបើកបរមានចេតនាបើកឡានបុករះក្រុមអ្នកតវ៉ា។

អាជ្ញាធរបានកំណត់អត្តសញ្ញាណអ្នកបើកបរ ដោយនិយាយថា ជនបង្កជាជនអន្តោប្រវេសន៍ជនជាតិអាហ្វហ្គានីស្ថាន វ័យ ២៤ឆ្នាំ ត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ។

អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល បាននិយាយថា ជនបង្កត្រូវតែទទួលទោសតឹងរ៉ឹងបំផុតតាមច្បាប់ ហើយបន្ទាប់មកត្រូវបានបណ្តេញចេញពីប្រទេសអាល្លឺម៉ង់។

ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលអាល្លឺម៉ង់កំពុងពង្រឹងសន្តិសុខ មុនពេលសន្និសីទសន្តិសុខទីក្រុងមុយនិច ដែលជាការប្រមូលផ្តុំដ៏ធំនៃអ្នកជំនាញគោលនយោបាយការបរទេស និងមេដឹកនាំពិភពលោក ចាប់ផ្តើមនៅថ្ងៃសុក្រនេះ។ កន្លែងសន្និសីទមានចម្ងាយប្រហែល ១,៦ គីឡូម៉ែត្រពីទីតាំងកើតហេតុ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner