ប្រេស៊ីលបាញ់ទម្លាក់យន្តហោះដឹកគ្រឿងញៀន

បរទេស ៖ អាជ្ញាធរប្រទេសប្រេស៊ីលបានបាញ់ទម្លាក់យន្តហោះដឹកគ្រឿងញៀន ចេញពីប្រទេសវេណេហ្ស៊ុយអេឡា បណ្តាលឲ្យស្លាប់មនុស្ស ចំនួនពីរនាក់។

កងកម្លាំងអាកាស ប្រេស៊ីល បានរាយការណ៍ថា ថ្មីៗនេះ អាជ្ញាធររបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះ «លាក់កំបាំង» ដឹកគ្រឿងញៀន នៅជិតព្រំដែន ជាមួយប្រទេស វេណេស៊ុយអេឡា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយ ដោយកងទ័ពអាកាសប្រេស៊ីល ពួកគេបានសម្រេចចិត្តបាញ់ទម្លាក់ ដោយសារតែ «យន្តហោះ មិនធ្វើតាមបញ្ជា ឱ្យផ្លាស់ប្តូរផ្លូវ និងមិនព្រមចុះចត»។

អង្គភាពស្រាវជ្រាវ ដែលត្រូវបានបញ្ជូនមក ត្រួតពិនិត្យយន្តហោះ បានរកឃើញសាកសព មនុស្សពីរនាក់ និងសារធាតុញៀន តែ មិនបានបញ្ជាក់ ពីចំនួនថ្នាំ ដែលបានរកឃើញ ឬ ទីកន្លែងពិតប្រាកដ ដែលយន្តហោះ ត្រូវបានបាញ់ទម្លាក់ នោះទេ។

ឧប្បត្តិហេតុ ស្រដៀងគ្នានេះ ត្រូវបានគេរាយការណ៍ កាលពីដើមខែកុម្ភៈ នៅពេលដែលយន្តហោះមួយគ្រឿង បានចូលប្រទេសប្រេស៊ីល ដោយខុសច្បាប់ ចាកចេញពីប្រទេសប៉េរូ ដោយដឹកគ្រឿងញៀន ដូចគ្នា។ យន្តហោះត្រូវបានបញ្ជាឱ្យចុះចត ទាំងបង្ខំ ហើយជ្រុលទៅបុកដើមឈើ ធ្លាក់លើតំបន់ព្រៃ Amazon៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner