Zelensky មិនសប្បាយចិត្តនឹង ត្រាំ ទូរស័ព្ទទៅលោក ពូទីន

បរទេស ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky និយាយ កាលពីថ្ងៃព្រហស្បតិ៍ថា «វាជារឿងមិនសប្បាយចិត្ត ដែលលោក Trump ទៅនិយាយជាមួយ លោក ពូទីន ជាមុន»។

ប្រធានាធិបតី Zelensky បាននិយាយថា «វាមិនមែន ជាការរីករាយទេ ដែលលោក Donald Trump បានទូរស័ព្ទ ទៅកាន់ លោក Vladimir Putin ដោយបន្ថែមថា ប្រធានាធិបតីអាមេរិក ចង់និយាយជាមួយមេដឹកនាំ ទាំងពីរ ក្នុងពេលដំណាលគ្នា»។

លោក Zelensky ជឿថា អ៊ុយក្រែន គឺជាអាទិភាពរបស់ Trump ប៉ុន្តែ មេដឹកនាំអាមេរិករូបនេះ មិនគួរទូរស័ព្ទទៅលោក ពូទីន មុន ដោយបន្ថែមថា លោក Trump បានប្រាប់ថា «គាត់ចង់និយាយជាមួយប្រធានាធិបតី ពីរនាក់ ក្នុងពេលតែមួយ»។

គួរបញ្ជាក់ថា សារព័ត៌មានធំៗ បានចេញផ្សាយ អំពីគម្រោងណាត់ជួបគ្នា រវាងលោក ត្រាំ និង លោកពូទីន ក្រោយបានជួបសន្ទនា តាមទូរស័ព្ទ ជាង១ម៉ោង ថ្មីៗនេះ ហើយទីតាំងជួបគ្នា អាចធ្វើឡើងនៅប្រទេស អេមីរ៉ាប់ អារ៉ាប់រួម ឬ ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត នេះបើតាមការចេញផ្សាយ របស់កាសែត RT។

មុនពេលចូលកាន់តំណែង លោក Trump ធ្លាប់បានសន្យាថា នឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ប្រើពេលត្រឹម ២៤ម៉ោង។ ជាការកត់សម្គាល់ មេដឹកនាំអ៊ុយក្រែន លោក Zelensky ទើបបានជួបបេសកកជនអាមេរិក ហើយ ត្រៀមជួបអនុប្រធានាធិបតី និង រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃសុក្រនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner