អ.វ.ត.ក បានបកប្រែជាភាសាខ្មែរនូវសេចក្តីប្រកាសជាសកលស្តីពីបណ្ណសារ បញ្ចូលទៅក្នុងគេហទំព័រក្រុមប្រឹក្សាអន្តរជាតិស្តីពីបណ្ណសារ

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបកប្រែ សេចក្តីប្រកាសជាសកលស្តីពីបណ្ណសារ (DA) ជាភាសាខ្មែរ និងបានបញ្ចូលសេចក្តីបកប្រែនេះទៅក្នុងគេហទំព័រ ក្រុមប្រឹក្សាអន្តរជាតិស្តីពីបណ្ណសារ (International Council on Archives) ដើម្បីរួមចំណែកលើកកម្ពស់គុណ តម្លៃនៃបណ្ណសារ ការគាំទ្រដល់ការអភិរក្សវប្បធម៌ និងធានាថា កម្ពុជាអាចចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើម បណ្ណសារជាសកល។

ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី អ.គ.ក. មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នឈានមុខគេក្នុង វិស័យបណ្ណសារនៅកម្ពុជា អ.វ.ត.ក. ទទួលស្គាល់ពីតួនាទីសំខាន់នៃបណ្ណសារក្នុងការថែរក្សាប្រវត្តិសាស្ត្រ ធានាពី តម្លាភាព និងការគាំទ្រកិច្ចការយុត្តិធម៌។ តាមរយៈការរួមចំណែកដល់ការបកប្រែជាភាសាខ្មែរនៃសេចក្តីប្រកាសដ៏ សំខាន់នេះ អ.វ.ត.ក បន្តគាំទ្រដល់ការទទួលបានព័ត៌មានដោយបើកចំហ ការការពារសិទ្ធិពលរដ្ឋ និងការលើក កម្ពស់អភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ។ យើងឈរជាមួយសហគមន៍បណ្ណសារសកលក្នុងការតស៊ូមតិ សម្រាប់ការគ្រប់គ្រងត្រឹមត្រូវ ការអភិរក្ស និងភាពងាយស្រួលនៃបណ្ណសារសម្រាប់ជាប្រយោជន៍ដល់មនុស្សជំទាន់ បច្ចុប្បន្ន និងអនាគត ។

សូមបញ្ជាក់ថា សេចក្តីប្រកាសជាសកលស្តីពីបណ្ណសារ (UDA) ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាអន្តរ ជាតិស្តីពីបណ្ណសារ (ICA) ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់របស់សាធារណជន និងថ្នាក់ដឹកនាំ ទាំងឡាយ អំពីសារៈសំខាន់នៃបណ្ណសារក្នុងការប្រមូលផ្តុំឯកសារ និងកំណត់ត្រាប្រវត្តិសាស្ត្រ។ សេចក្តីប្រកាស ជាសកលស្តីពីបណ្ណសារនេះ ត្រូវបានអនុម័តដោយសម័យប្រជុំលើកទី៣៦ នៃសន្និសិទ ទូទៅរបស់អង្គការយូណេ ស្កូនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១១។ សាធារណជនអាចពិនិត្យមើលសេចក្តីប្រកាសជាសកលស្តីពីបណ្ណសារជា ភាសាខ្មែរ តាមរយៈតំណភ្ជាប់ The Universal Decoration on Archives

គួររំឭកថា នៅក្នុងបណ្ណសារ អ.វ.ត.ក. មានឯកសារសំខាន់ៗផ្នែកច្បាប់ និងប្រវត្តិសាស្ត្រចំនួនជាង ២.៤ លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង។ បណ្ណសារនេះ ក៏មានកំណត់ត្រាភ័ស្តុតាងរាប់ម៉ឺន ដែលត្រូវបានពិនិ ត្យ ឬបានមកពីការស៊ើបអង្គត ការជំនុំជម្រះ និងការប្តឹងសាទុក្ខនៅ អ.វ.ត.ក. រួមនឹងសេចក្តីសម្រេចរបស់អង្គជំនុំ ជម្រះជាង ១៣៥០ ។ កំណត់ត្រាទាំងអស់ត្រូវបានបង្កើតជាឌីជីថល និងរក្សាទុកស្របតាមបទដ្ឋានអន្តរជាតិនៃការ គ្រប់គ្រងព័ត៌មាន៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner