ប៉ាណាម៉ាទទួលយន្តហោះជននិរទេសមកពីអាមេរិក

បរទេស ៖ ប្រទេស ប៉ាណាម៉ា និយាយថា ខ្លួនបានទទួលយន្តហោះយោធា អាមេរិក ដំបូង ដែលដឹកជននិរទេស ចំនួន១១៩នាក់ មានសញ្ជាតិផ្សេងៗគ្នា ដែលឥឡូវនេះ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍ ទៅកាន់ប្រទេស របស់ពួកគេវិញ។

លោក ប្រធានាធិបតី Jose Raul Mulino បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃព្រហស្បតិ៍ថា «កាលពីម្សិលមិញ ជើងហោះហើរ របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានមកដល់អាកាសយានដ្ឋាន Howard ជាជើងហោះហើរមួយ មានមនុស្ស ១១៩ នាក់ ចម្រុះជាតិសាសន៍ នៅលើពិភពលោក ភាគច្រើន ជាអាស៊ី។

ជាប្រទេស ស្ថិតក្នុងតំបន់អាមេរិកខាងត្បូង ប្រទេសប៉ាណាម៉ា បានផ្តល់ជូនជាកន្លែងឈប់សុំចត សម្រាប់ជនចំណាកស្រុក ដែលត្រូវបានបណ្តេញចេញ ពីសហរដ្ឋអាមេរិក ដោយរដ្ឋបាល Donald Trump ព្រោះ ជនអន្តោប្រវេសន៍ធ្លាប់ចូលដីអាមេរិក តាមច្រកប្រទេសនេះ។

ចាប់តាំងពីលោក Trump ចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករា ជនចំណាកស្រុក ដែលគ្មានឯកសារ ត្រូវបានបញ្ជូន ទៅកាន់ប្រទេសផ្សេងៗទៀត ដូចជា កូឡុំប៊ី វេណេស៊ុយអេឡា ប្រេស៊ីល និង ហ្គាតេម៉ាឡា ផងដែរ ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner