មហោស្រពគីហ្សូណាជប៉ុន- កម្ពុជា ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍

(ភ្នំពេញ)៖ ស្ថានទួតជប៉ុន រួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានរៀបចំមហោស្រពគីហ្សូណា ជប៉ុន- កម្ពុជាឆ្នាំ២០២៥ លើកទី១៤ ត្រូវបានរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូនូវគ្រប់វិស័យ ពិសេសជំរុញចលនាផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ គ្រាដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ បានឈានដល់ខួបជាង ៧០ឆ្នាំ ។

មហោស្រពគីហ្សូណាឆ្នាំ២០២៥នេះ បានជ្រើសប្រធានបទថា «សុខដុមនៃភាពចម្រុះ» នៃប្រទេសជប៉ុន និងកម្ពុជា។ ការផ្លាស់ប្តូរវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ប្រជាជននិងប្រជាជន លើកកម្ពស់ការយល់ដឹង ក៏ដូចជាភាពចម្រុះរបស់ប្រជាជន។ ការផ្លាស់ប្តូរវប្បធម៌មិនត្រឹមតែភាពស៊ីជម្រៅនៃការគោរពប្រពៃណីគ្នា ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការត្រួសត្រាយផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងវិស័យនានាផ្សេងៗ»។

លោក Masuda Chikahiro ប្រធានទីប្រឹក្សា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានគូសបញ្ជាក់ថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៥ អ្នកចូលរួមនិងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពាក់ព័ន្ធទៅនិងការសំដែងរបាំប្រពៃណី ក៏ដូចជាស្តាប់នូវតន្រ្តីប្រទេសជប៉ុនប៉ុណ្ណោះទេ អ្នកចូលរួមក៏អាចចូលរួមលែងល្បែងកម្សាន្តតូចៗផ្សេងទៀតផងដែរ ។

សូមបញ្ជាក់ថា គួរបញ្ជាក់ថា ពិធីបើកមហោស្រពគីហ្សូណាកម្ពុជា-ជប៉ុន ២០២៥ ធ្វើឡើងកាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមាន ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ផងដែរ។ មហោស្រពគីស្សូណាជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើង ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលបំណងបង្ហាញវប្បធម៌ជប៉ុន និងកម្ពុជា ក៏ដូចជាការជម្រុញការផ្លាស់ប្តូរនានារវាង ប្រជាជននៃប្រទេសទាំងពីរផងដែរ។ ត្រឹមថ្ងៃទី១៥ ខែកុម្ភៈដែលជាថ្ងៃទី៣ នៃព្រឹត្តិការណ៍នេះ មានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ខណៈដែលពួកគេទទួលបាននូវអារម្មណ៍សប្បាយរីករាយ ភាពស្និតស្នាលជាមួយប្រទេសជប៉ុន និងបានយល់ដឹងកាន់តែស៊ីជម្រៅទៅលើវប្បធម៌ខ្មែរ និងជប៉ុន តាមរយៈកម្មវិធីសំដែងសិល្បៈ និងកម្មវិធីកម្សាន្តនានា ក្នុងមហោស្រពនេះដែរម៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner